ព្រះត្រៃបិដក ភាគ ១០១
[១២១] ក្នុងនអារម្មណប្បច្ច័យ មានវារៈ៣ ព្រោះហេតុប្បច្ច័យ …ក្នុងនអធិបតិប្បច្ច័យ មានវារៈ៩ បណ្ឌិតគប្បីរាប់យ៉ាងនេះចុះ។
[១២២] ក្នុងអារម្មណប្បច្ច័យ មានវារៈ១ ព្រោះនហេតុប្បច្ច័យ …ក្នុងអវិគតប្បច្ច័យ មានវារៈ១។
និស្សយវារៈ ក៏ប្រហែលគ្នានឹងបដិច្ចវារៈដែរ។
សំសដ្ឋវារៈ
[១២៣] គន្ថសម្បយុត្តធម៌ ច្រឡំនឹងគន្ថសម្បយុត្តធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ ច្រឡំនឹងខន្ធ១ ដែលប្រកបដោយគន្ថៈ នឹងខន្ធ២…។ គន្ថវិប្បយុត្តធម៌ ច្រឡំនឹងគន្ថសម្បយុត្តធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺលោភៈ ច្រឡំនឹងពួកខន្ធ ដែលប្រកបដោយលោភៈ តែប្រាសចាកទិដ្ឋិ បដិឃៈ ច្រឡំនឹងពួកខន្ធ ដែលប្រកបដោយទោមនស្ស។ គន្ថសម្បយុត្តធម៌ក្តី គន្ថវិប្បយុត្តធម៌ក្តី ច្រឡំនឹងគន្ថសម្បយុត្តធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ផង លោភៈផង ច្រឡំនឹងខន្ធ១ ដែលប្រកបដោយលោភៈ តែប្រាសចាកទិដ្ឋិ នឹងខន្ធ២ …ខន្ធ៣ផង បដិឃៈផង ច្រឡំនឹងខន្ធ១ ដែលប្រកបដោយទោមនស្ស នឹងខន្ធ២…។
ID: 637830583337798562
ទៅកាន់ទំព័រ៖