ព្រះត្រៃបិដក ភាគ ១០១
ដោយអារម្មណប្បច្ច័យ។ នោសញ្ញោជនធម៌ ជាបច្ច័យនៃសញ្ញោជនធម៌ ដោយអារម្មណប្បច្ច័យ គឺនូវទាន …នូវសីល …នូវឧបោសថកម្ម …ក្នុងកាលមុន …អំពីឈាន …នូវចក្ខុ …នូវវត្ថុ …បុគ្គលត្រេកអរ រីករាយ នឹងពួកនោសញ្ញោជនក្ខន្ធ រាគៈ ប្រារព្ធនូវខន្ធនោះ… ទោមនស្សកើតឡើង។ នោសញ្ញោជនធម៌ ជាបច្ច័យនៃសញ្ញោជនធម៌ផង នៃនោសញ្ញោជនធម៌ផង ដោយអារម្មណប្បច្ច័យ គឺនូវទាន …នូវសីល …នូវឧបោសថកម្ម …ក្នុងកាលមុន …អំពីឈាន …នូវចក្ខុ …នូវវត្ថុ …បុគ្គលត្រេកអរ រីករាយ នឹងពួកនោសញ្ញោជនក្ខន្ធ ពួកសញ្ញោជនៈក្តី ពួកខន្ធប្រកបដោយសញ្ញោជនៈក្តី កើតឡើង ព្រោះប្រារព្ធនូវខន្ធនោះ។ សញ្ញោជនធម៌ក្តី នោសញ្ញោជនធម៌ក្តី ជាបច្ច័យនៃសញ្ញោជនធម៌ ដោយអារម្មណប្បច្ច័យ គឺបណ្ឌិតគប្បីប្រារព្ធធ្វើឲ្យមានវារៈ៣ ផងចុះ។
[១៣] សញ្ញោជនធម៌ ជាបច្ច័យនៃសញ្ញោជនធម៌ ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ គឺបុគ្គលធ្វើនូវពួកសញ្ញោជនៈ ឲ្យជាទីគោរព …មានវារៈ៣ មានការធ្វើឲ្យជាទីគោរពជាអារម្មណ៍។
ID: 637830561205099961
ទៅកាន់ទំព័រ៖