ព្រះត្រៃបិដក ភាគ ១០១

គន្ថ​វិប្បយុត្ត​ធម៌ ច្រឡំ​នឹង​គន្ថ​វិប្បយុត្ត​ធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ ច្រឡំ​នឹង​ខន្ធ១ ដែល​ប្រាសចាក​គន្ថៈ នឹង​ខន្ធ២ …បដិសន្ធិ។ គន្ថ​សម្បយុត្ត​ធម៌ ច្រឡំ​នឹង​គន្ថ​វិប្បយុត្ត​ធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ពួក​សម្បយុត្ត​កក្ខន្ធ ច្រឡំ​នឹង​លោភៈ ដែល​ប្រាសចាក​ទិដ្ឋិ ពួក​សម្បយុត្ត​កក្ខន្ធ ច្រឡំ​នឹង​បដិឃៈ។ គន្ថ​វិប្បយុត្ត​ធម៌ ច្រឡំ​នឹង​គន្ថ​សម្បយុត្ត​ធម៌​ផង នឹង​គន្ថ​វិប្បយុត្ត​ធម៌​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ ច្រឡំ​នឹង​ខន្ធ១ ដែល​ប្រកបដោយ​លោភៈ តែ​ប្រាសចាក​ទិដ្ឋិ​ផង នឹង​លោភៈ​ផង នឹង​ខន្ធ២ …ខន្ធ៣ ច្រឡំ​នឹង​ខន្ធ១ ដែល​ប្រកបដោយ​ទោមនស្ស​ផង នឹង​បដិឃៈ​ផង នឹង​ខន្ធ២…។ សេចក្តី​បំប្រួញ។
 [១២៤] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៦ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៦ ក្នុង​អធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៦ ក្នុង​បច្ច័យ​ទាំងអស់ សុទ្ធតែ​មាន​វារៈ៦ ក្នុង​វិបាក​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អាហារ​ប្ប​ច្ច័​យ មាន​វារៈ៦ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៦។
 [១២៥] គន្ថ​វិប្បយុត្ត​ធម៌ ច្រឡំ​នឹង​គន្ថ​វិប្បយុត្ត​ធម៌ ទើប​កើតឡើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ គឺ (នឹង​ធម៌) ប្រាសចាក​គន្ថៈ ជា​អហេតុកៈ …មោហៈ ដែល​ប្រកបដោយ​វិចិកិច្ឆា ប្រកបដោយ​ឧទ្ធច្ចៈ ច្រឡំ​នឹង​ពួក​ខន្ធ ដែល​ប្រកបដោយ​វិចិកិច្ឆា ប្រកបដោយ​ឧទ្ធច្ចៈ ក្នុង​ខណៈ​នៃ​អហេតុកប្បដិសន្ធិ។ សេចក្តី​បំប្រួញ។
ថយ | ទំព័រទី ១១០ | បន្ទាប់
ID: 637830583625115084
ទៅកាន់ទំព័រ៖