ព្រះត្រៃបិដក ភាគ ១០១

គន្ថ​វិប្បយុត្ត​ធម៌​ក្តី ជា​បច្ច័យ​នៃ​គន្ថ​វិប្បយុត្ត​ធម៌ ដោយហេតុ​ប្ប​ច្ច័​យ គឺ​ហេតុ​ដែល​ប្រកបដោយ​លោភៈ តែ​ប្រាសចាក​ទិដ្ឋិ​ផង លោភៈ​ផង ជា​បច្ច័យ​នៃ​ពួក​ចិត្តសមុដ្ឋាន​រូប ដោយហេតុ​ប្ប​ច្ច័​យ ហេតុ​ដែល​ប្រកបដោយ​ទោមនស្ស​ផង បដិឃៈ​ផង ជា​បច្ច័យ​នៃ​ពួក​ចិត្តសមុដ្ឋាន​រូប ដោយហេតុ​ប្ប​ច្ច័​យ។ គន្ថ​សម្បយុត្ត​ធម៌​ក្តី គន្ថ​វិប្បយុត្ត​ធម៌​ក្តី ជា​បច្ច័យ​នៃ​គន្ថ​សម្បយុត្ត​ធម៌​ផង នៃ​គន្ថ​វិប្បយុត្ត​ធម៌​ផង ដោយហេតុ​ប្ប​ច្ច័​យ គឺ​ហេតុ​ដែល​ប្រកបដោយ​លោភៈ តែ​ប្រាសចាក​ទិ​ដិ្ឋ​ផង លោភៈ​ផង ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង នៃ​ពួក​ចិត្តសមុដ្ឋាន​រូប​ផង ដោយហេតុ​ប្ប​ច្ច័​យ ហេតុ​ដែល​ប្រកបដោយ​ទោមនស្ស​ផង បដិឃៈ​ផង ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង នៃ​ពួក​ចិត្តសមុដ្ឋាន​រូប​ផង ដោយហេតុ​ប្ប​ច្ច័​យ។
 [១៣០] គន្ថ​សម្បយុត្ត​ធម៌ ជា​បច្ច័យ​នៃ​គន្ថ​សម្បយុត្ត​ធម៌ ដោយ​អារម្មណ​ប្ប​ច្ច័​យ គឺ​ពួក​គន្ថ​សម្បយុត្ត​ក្ខន្ធ កើតឡើង ព្រោះ​ប្រារព្ធ​នូវ​ពួក​គន្ថ​សម្បយុត្ត​ក្ខន្ធ។ មូល​ទាំងឡាយ បណ្ឌិត​ត្រូវ​សួរ​ក្នុង​បទ​ទាំង៣។ ពួក​គន្ថ​វិ​ប្ប​យុត្ត​ក្ខន្ធ កើតឡើង ព្រោះ​ប្រារព្ធ​នូវ​ពួក​គន្ថ​សម្បយុត្ត​ក្ខន្ធ។
ថយ | ទំព័រទី ១១៤ | បន្ទាប់
ID: 637830584546364640
ទៅកាន់ទំព័រ៖