ព្រះត្រៃបិដក ភាគ ១០១
ពួកខន្ធដែលប្រកបដោយលោភៈ តែប្រាសចាកទិដ្ឋិក្តី លោភៈក្តី កើតឡើង និងពួកខន្ធដែលប្រកបដោយទោមនស្សក្តី បដិឃៈក្តី កើតឡើង ព្រោះប្រារព្ធនូវពួកគន្ថសម្បយុត្តក្ខន្ធ។ គន្ថវិប្បយុត្តធម៌ ជាបច្ច័យនៃគន្ថវិប្បយុត្តធម៌ ដោយអារម្មណប្បច្ច័យ គឺបុគ្គលឲ្យនូវទាន នូវសីល …នូវឧបោសថកម្ម …ពិចារណានូវកុសលនោះ ពិចារណានូវពួកកុសល ដែលខ្លួនសន្សំហើយ ក្នុងកាលមុន ចេញអំពីឈាន ហើយពិចារណានូវឈាន ពួកព្រះអរិយៈ ចេញអំពីមគ្គ ហើយពិចារណានូវមគ្គ ពិចារណានូវផល ពិចារណានូវព្រះនិព្វាន ឯព្រះនិព្វាន ជាបច្ច័យនៃគោត្រភូ វោទានៈ មគ្គ ផល និងកិរិយាស្រាវជ្រាវ ដោយអារម្មណប្បច្ច័យ ពួកព្រះអរិយៈ រមែងពិចារណានូវពួកកិលេស ដែលប្រាសចាកគន្ថៈ ដែលខ្លួនលះបង់ហើយ ពិចារណានូវពួកកិលេស ដែលខ្លួនសង្កត់សង្កិនហើយ ដឹងច្បាស់នូវពួកកិលេស ដែលខ្លួនសន្សំហើយ ក្នុងកាលមុន ឃើញច្បាស់នូវចក្ខុ …នូវវត្ថុ …នូវពួកគន្ថវិប្បយុត្តក្ខន្ធផង នូវលោភៈផង នូវបដិឃៈផង តាមអនិច្ចលក្ខណៈ …ត្រេកអរ រីករាយ គន្ថវិប្បយុត្តរាគៈ កើតឡើង ព្រោះប្រារព្ធនូវធម្មជាត មានចក្ខុជាដើមនោះ វិចិកិច្ឆា …ឧទ្ធច្ចៈ …ទោមនស្ស កើតឡើង បុគ្គលឃើញនូវរូប ដោយទិព្វចក្ខុ
ID: 637830584741000930
ទៅកាន់ទំព័រ៖