ព្រះត្រៃបិដក ភាគ ១០១
គន្ថសម្បយុត្តធម៌ក្តី គន្ថវិប្បយុត្តធម៌ក្តី ជាបច្ច័យនៃគន្ថសម្បយុត្តធម៌ ដោយអារម្មណប្បច្ច័យ គឺពួកគន្ថសម្បយុត្តក្ខន្ធ កើតឡើង ព្រោះប្រារព្ធនូវពួកខន្ធ ដែលប្រកបដោយលោភៈ តែប្រាសចាកទិដ្ឋិផង នូវលោភៈផង នូវពួកខន្ធ ដែលប្រកបដោយទោមនស្សផង នូវបដិឃៈផង។ មូល បណ្ឌិតត្រូវសួរផងចុះ ពួកគន្ថវិប្បយុត្តក្ខន្ធ កើតឡើង ព្រោះប្រារព្ធនូវពួកខន្ធ ដែលប្រកបដោយលោភៈ តែប្រាសចាកទិដ្ឋិផង នូវលោភៈផង នូវពួកខន្ធ ដែលប្រកបដោយទោមនស្សផង នូវបដិឃៈផង។ មូល បណ្ឌិតត្រូវសួរផងចុះ ពួកខន្ធដែលប្រកបដោយលោភៈ តែប្រាសចាកទិដ្ឋិក្តី លោភៈក្តី ពួកខន្ធដែលប្រកបដោយទោមនស្សក្តី បដិឃៈក្តី កើតឡើង ព្រោះប្រារព្ធនូវពួកខន្ធ ដែលប្រកបដោយលោភៈ តែប្រាសចាកទិដ្ឋិផង នូវលោភៈផង នូវពួកខន្ធ ដែលប្រកបដោយទោមនស្សផង នូវបដិឃៈផង។
[១៣១] គន្ថសម្បយុត្តធម៌ ជាច្ច័យនៃគន្ថសម្បយុត្តធម៌ ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ និងសហជាតាធិបតិ។ អារម្មណាធិបតិ គឺពួកគន្ថសម្បយុត្តក្ខន្ធ កើតឡើង ព្រោះធ្វើនូវពួកគន្ថសម្បយុត្តក្ខន្ធ ឲ្យជាទីគោរព។ ឯសហជាតាធិបតិ គឺគន្ថសម្បយុត្តាធិបតិ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដោយអធិបតិប្បច្ច័យ។
ID: 637830585132987752
ទៅកាន់ទំព័រ៖