ព្រះត្រៃបិដក ភាគ ១០១
គន្ថសម្បយុត្តធម៌ ជាបច្ច័យនៃគន្ថវិប្បយុត្តធម៌ ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ និងសហជាតាធិបតិ។ អារម្មណាធិបតិ គឺលោភៈ ដែលប្រាសចាកទិដ្ឋិ កើតឡើង ព្រោះធ្វើនូវពួកគន្ថសម្បយុត្តក្ខន្ធ ឲ្យជាទីគោរព។ ឯសហជាតាធិបតិ គឺគន្ថសម្បយុត្តាធិបតិ ជាបច្ច័យនៃពួកចិត្តសមុដ្ឋារូប ដោយអធិបតិប្បច្ច័យ ទិដ្ឋិគតវិប្បយុត្តលោភសហគតាធិបតិ ជាបច្ច័យនៃលោភៈផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយអធិបតិប្បច្ច័យ ទោមនស្សសហគតាធិបតិ ជាបច្ច័យនៃបដិឃៈផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយអធិបតិប្បច្ច័យ។ គន្ថសម្បយុត្តធម៌ ជាបច្ច័យនៃគន្ថសម្បយុត្តធម៌ផង នៃគន្ថវិប្បយុត្តធម៌ផង ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ និងសហជាតាធិបតិ។ អារម្មណាធិបតិ គឺពួកទិដ្ឋិគតវិប្បយុត្តលោភសហគតក្ខន្ធផង លោភៈផង កើតឡើង ព្រោះធ្វើនូវពួកគន្ថសម្បយុត្តក្ខន្ធ ឲ្យជាទីគោរព។ ឯសហជាតាធិបតិ គឺទិដ្ឋិគតវិប្បយុត្តលោភសហគតាធិបតិ ជាបច្ច័យ នៃពួកសម្បយុត្តក្ខន្ធផង នៃលោភៈផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយអធិបតិប្បច្ច័យ ទោមនស្សសហគតាធិបតិ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃបដិឃៈផង នៃពួកចិត្តសមុដ្ឋានរូបផង
ID: 637830585316665069
ទៅកាន់ទំព័រ៖