ព្រះត្រៃបិដក ភាគ ១០១

ដោយ​អធិបតិ​ប្ប​ច្ច័​យ។ គន្ថ​វិប្បយុត្ត​ធម៌ ជា​បច្ច័យ​នៃ​គន្ថ​វិប្បយុត្ត​ធម៌ ដោយ​អធិបតិ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណា​ធិប​តិ និង​សហជាតា​ធិប​តិ។ អា​រម្ម​ណា​ធិប​តិ គឺ​បុគ្គល នូវ​ទាន …នូវ​សីល …នូវ​ឧបោសថកម្ម …ពិចារណា ព្រោះ​ធ្វើ​នូវ​កម្ម មាន​ទាន​ជាដើម​នោះ ឲ្យ​ជាទី​គោរព ពិចារណា ព្រោះ​ធ្វើ (នូវ​ពួក​កុសល) ដែល​ខ្លួន​សន្សំ​ហើយ ក្នុង​កាលមុន ឲ្យ​ជាទី​គោរព ចេញ​អំពី​ឈាន ហើយ​ធ្វើ​នូវ​ឈាន ឲ្យ​ជាទី​គោរព ហើយ​ពិចារណា ពួក​ព្រះ​អរិយៈ ចេញ​អំពី​មគ្គ ហើយ​ធ្វើ​នូវ​មគ្គ ឲ្យ​ជាទី​គោរព ហើយ​ពិចារណា ធ្វើ​នូវ​ផល ឲ្យ​ជាទី​គោរព ហើយ​ពិចារណា ធ្វើ​នូវ​ព្រះនិព្វាន ឲ្យ​ជាទី​គោរព ហើយ​ពិចារណា ឯព្រះនិព្វាន ជា​បច្ច័យ​នៃ​គោត្រភូ វោ​ទានៈ មគ្គ និង​ផល ដោយ​អធិបតិ​ប្ប​ច្ច័​យ នូវ​ចក្ខុ …នូវ​វត្ថុ …បុគ្គល​ធ្វើ​នូវ​ពួក​គន្ថ​វិ​ប្ប​យុត្ត​ក្ខន្ធ​ផង នូវ​លោភៈ​ផង ឲ្យ​ជាទី​គោរព ហើយ​ត្រេកអរ រីករាយ គន្ថ​វិប្បយុត្ត​រាគៈ កើតឡើង ព្រោះ​ធ្វើ​នូវ​ធម្មជាត មាន​ចក្ខុ​ជាដើម​នោះ ឲ្យ​ជាទី​គោរព។ ឯសហជាតា​ធិប​តិ គឺ​គន្ថ​វិ​ប្ប​យុត្តា​ធិប​តិ ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង នៃ​ពួក​ចិត្តសមុដ្ឋាន​រូប​ផង ដោយ​អធិបតិ​ប្ប​ច្ច័​យ។ គន្ថ​វិប្បយុត្ត​ធម៌ ជា​បច្ច័យ​នៃ​គន្ថ​សម្បយុត្ត​ធម៌ ដោយ​អធិបតិ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណា​ធិប​តិ គឺ​នូវ​ទាន …នូវ​សីល …នូវ​ឧបោសថកម្ម …ដែល​ខ្លួន​សន្សំ​ហើយ ក្នុង​កាលមុន …ចេញ​អំពី​ឈាន ពិចារណា​នូវ​ឈាន …នូវ​ចក្ខុ …
ថយ | ទំព័រទី ១១៩ | បន្ទាប់
ID: 637830585501431769
ទៅកាន់ទំព័រ៖