ព្រះត្រៃបិដក ភាគ ១០១

នោ​សញ្ញោជន​ធម៌ ជា​បច្ច័យ​នៃ​នោ​សញ្ញោជន​ធម៌ ដោយ​អធិបតិ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណា​ធិប​តិ និង​សហជាតា​ធិប​តិ។ អា​រម្ម​ណា​ធិប​តិ គឺ​បុគ្គល​ឲ្យ​នូវ​ទាន នូវ​សីល …មាន​វារៈ៣។ អា​រម្ម​ណា​ធិប​តិ និង​សហជាតា​ធិប​តិ បណ្ឌិត​គប្បី​ធើ្វ (ដោយអំណាច) នៃ​វារៈ៣ ទាំង​គប្បី​ចែក​ជា​វារៈ៣ចុះ។ សញ្ញោជន​ធម៌​ក្តី នោ​សញ្ញោជន​ធម៌​ក្តី ជា​បច្ច័យ​នៃ​សញ្ញោជន​ធម៌ ដោយ​អធិបតិ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណា​ធិប​តិ គឺ​បុគ្គល​ធ្វើ​នូវ​ពួក​សញ្ញោជនៈ និង​ពួក​សម្បយុត្ត​កក្ខន្ធ ឲ្យ​ជាទី​គោរព …មាន​វារៈ៣។
 [១៤] សញ្ញោជន​ធម៌ ជា​បច្ច័យ​នៃ​សញ្ញោជន​ធម៌ ដោយ​អនន្តរ​ប្ប​ច្ច័​យ គឺ​ពួក​សញ្ញោ​ជនៈ​មុនៗ ជា​បច្ច័យ​នៃ​ពួក​សញ្ញោ​ជនៈ​ក្រោយៗ ដោយ​អនន្តរ​ប្ប​ច្ច័​យ មាន​វារៈ៣។ នោ​សញ្ញោជន​ធម៌ ជា​បច្ច័យ​នៃ​នោ​សញ្ញោជន​ធម៌ ដោយ​អនន្តរ​ប្ប​ច្ច័​យ គឺ​ពួក​នោ​សញ្ញោ​ជនក្ខន្ធ​មុនៗ ក្រោយ​…។បេ។ ជា​បច្ច័យ​នៃ​ផល​សមាបត្តិ ដោយ​អនន្តរ​ប្ប​ច្ច័​យ។ នោ​សញ្ញោជន​ធម៌ ជា​បច្ច័យ​នៃ​សញ្ញោជន​ធម៌ ដោយ​អនន្តរ​ប្ប​ច្ច័​យ គឺ​ពួក​នោ​សញ្ញោ​ជនក្ខន្ធ​មុនៗ នៃ​ពួក​សញ្ញោជនៈ
ថយ | ទំព័រទី ១២ | បន្ទាប់
ID: 637830561431330735
ទៅកាន់ទំព័រ៖