ព្រះត្រៃបិដក ភាគ ១០១
នូវវត្ថុ …បុគ្គលត្រេកអរ រីករាយ ព្រោះធ្វើនូវពួកគន្ថវិប្បយុត្តក្ខន្ធផង នូវលោភៈផង ឲ្យជាទីគោរព គន្ថសម្បយុត្តរាគៈ កើតឡើង ទិដ្ឋិកើតឡើង ព្រោះធ្វើនូវកម្ម មានទានជាដើមនោះ ឲ្យជាទីគោរព។ គន្ថវិប្បយុត្តធម៌ ជាបច្ច័យនៃគន្ថសម្បយុត្តធម៌ផង នៃគន្ថវិប្បយុត្តធម៌ផង ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ គឺនូវចក្ខុ… នូវវត្ថុ …ទិដ្ឋិគតវិប្បយុត្តលោភសហគតក្ខន្ធក្តី លោភៈក្តី កើតឡើង ព្រោះធ្វើនូវពួកគន្ថវិប្បយុត្តក្ខន្ធផង នូវលោភៈផង ឲ្យជាទីគោរព។ គន្ថសម្បយុត្តធម៌ក្តី គន្ថវិប្បយុត្តធម៌ក្តី ជាបច្ច័យនៃគន្ថសម្បយុត្តធម៌ ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ គឺពួកគន្ថសម្បយុត្តក្ខន្ធ កើតឡើង ព្រោះធ្វើនូវពួកទិដ្ឋិគតវិប្បយុត្តលោភសហគតក្ខន្ធផង នូវលោភៈផង ឲ្យជាទីគោរព។ មូល បណ្ឌិតត្រូវសួរផងចុះ ទិដ្ឋិគតវិប្បយុត្តលោភៈ កើតឡើង ព្រោះធ្វើនូវពួកទិដ្ឋិគតវិប្បយុត្តលោភសហគតក្ខន្ធផង នូវលោភៈផង ឲ្យជាទីគោរព។ មូល បណ្ឌិតត្រូវសួរផងចុះ ពួកទិដ្ឋិគតវិប្បយុត្តលោភសហគតក្ខន្ធក្តី លោភៈក្តី កើតឡើង ព្រោះធ្វើនូវពួកទិដ្ឋិគតវិប្បយុត្តលោភសហគតក្ខន្ធផង នូវលោភៈផង ឲ្យជាទីគោរព។
ID: 637830585663376336
ទៅកាន់ទំព័រ៖