ព្រះត្រៃបិដក ភាគ ១០១
[១៣២] គន្ថសម្បយុត្តធម៌ ជាបច្ច័យនៃគន្ថសម្បយុត្តធម៌ ដោយអនន្តរប្បច្ច័យ គឺពួកគន្ថសម្បយុត្តក្ខន្ធមុនៗ ជាបច្ច័យនៃពួកគន្ថសម្បយុត្តក្ខន្ធក្រោយៗ ដោយអនន្តរប្បច្ច័យ។ មូល បណ្ឌិតត្រូវសួរផងចុះ ពួកទិដ្ឋិគតវិប្បយុត្តលោភសហគតក្ខន្ធមុនៗ ជាបច្ច័យនៃទិដ្ឋិគតវិប្បយុត្តលោភៈក្រោយៗ ដោយអនន្តរប្បច្ច័យ ពួកទោមនស្សសហគតក្ខន្ធមុនៗ ជាបច្ច័យនៃបដិឃៈក្រោយៗ ដោយអនន្តរប្បច្ច័យ ពួកគន្ថសម្បយុត្តក្ខន្ធ ជាបច្ច័យនៃវុដ្ឋានៈ ដោយអនន្តរប្បច្ច័យ។ មូល បណ្ឌិតត្រូវសួរផងចុះ ពួកទិដ្ឋិគតវិប្បយុត្តលោភសហគតក្ខន្ធមុនៗ ជាបច្ច័យនៃពួកទិដ្ឋិគតវិប្បយុត្តលោភសហគតក្ខន្ធក្រោយៗផង នៃលោភៈផង ដោយអនន្តរប្បច្ច័យ ពួកទោមនស្សសហគតក្ខន្ធមុនៗ ជាបច្ច័យនៃពួកទោមនស្សសហគតក្ខន្ធក្រោយៗផង នៃបដិឃៈផង ដោយអនន្តរប្បច្ច័យ។ គន្ថវិប្បយុត្តធម៌ ជាបច្ច័យនៃគន្ថវិប្បយុត្តធម៌
ID: 637830585963777232
ទៅកាន់ទំព័រ៖