ព្រះត្រៃបិដក ភាគ ១០១
ដោយអនន្តរប្បច្ច័យ គឺទិដ្ឋិគតវិប្បយុត្តលោភៈមុនៗ ជាបច្ច័យនៃទិដ្ឋិគតវិប្បយុត្តលោភៈក្រោយៗ ដោយអនន្តរប្បច្ច័យ ទោមនស្សសហគតបដិឃៈមុនៗ ជាបច្ច័យនៃបដិឃៈក្រោយៗ ដោយអនន្តរប្បច្ច័យ ពួកគន្ថវិប្បយុត្តក្ខន្ធមុនៗ ជាបច្ច័យនៃពួកគន្ថវិប្បយុត្តក្ខន្ធក្រោយៗ ដោយអនន្តរប្បច្ច័យ អនុលោម ជាបច្ច័យនៃគោត្រភូ និងផលសមាបត្តិ ដោយអនន្តរប្បច្ច័យ។ គន្ថវិប្បយុត្តធម៌ ជាបច្ច័យនៃគន្ថសម្បយុត្តធម៌ ដោយអនន្តរប្បច្ច័យ គឺទិដ្ឋិគតវិប្បយុត្តលោភៈមុនៗ ជាបច្ច័យនៃពួកទិដ្ឋិគតវិប្បយុត្តក្ខន្ធក្រោយៗ ដោយអនន្តរប្បច្ច័យ បដិឃៈមុនៗ ជាបច្ច័យនៃពួកទោមនស្សសហគតក្ខន្ធក្រោយៗ ដោយអនន្តរប្បច្ច័យ អាវជ្ជនៈ ជាបច្ច័យនៃពួកគន្ថសម្បយុត្តក្ខន្ធ ដោយអនន្តរប្បច្ច័យ។ គន្ថវិប្បយុត្តធម៌ ជាបច្ច័យនៃគន្ថសម្បយុត្តធម៌ផង នៃគន្ថវិប្បយុត្តធម៌ផង ដោយអនន្តរប្បច្ច័យ គឺ
ID: 637830586143638371
ទៅកាន់ទំព័រ៖