ព្រះត្រៃបិដក ភាគ ១០១

ដោយ​អនន្តរ​ប្ប​ច្ច័​យ ពួក​ទោមនស្ស​សហ​គតក្ខន្ធ​មុនៗក្តី បដិឃៈ​ក្តី ជា​បច្ច័យ​នៃ​បដិ​ឃៈ​ក្រោយៗ ដោយ​អនន្តរ​ប្ប​ច្ច័​យ ពួក​ទិ​ដិ្ឋ​គត​វិប្បយុត្ត​លោភ​សហ​គតក្ខន្ធ​ក្តី លោភៈ​ក្តី ពួក​ទោមនស្ស​សហ​គតក្ខន្ធ​ក្តី បដិឃៈ​ក្តី ជា​បច្ច័យ​នៃ​វុ​ដ្ឋានៈ ដោយ​អនន្តរ​ប្ប​ច្ច័​យ។ មូល បណ្ឌិត​ត្រូវ​សួរ​ផង​ចុះ ពួក​ទិដ្ឋិ​គត​វិប្បយុត្ត​លោភ​សហ​គតក្ខន្ធ​មុនៗក្តី លោភៈ​ក្តី ជា​បច្ច័យ​នៃ​ពួក​ទិដ្ឋិ​គត​វិប្បយុត្ត​លោភ​សហ​គតក្ខន្ធ​ក្រោយៗផង នៃ​លោភៈ​ផង ដោយ​អនន្តរ​ប្ប​ច្ច័​យ ពួក​ទោមនស្ស​សហ​គតក្ខន្ធ​មុនៗក្តី បដិឃៈ​ក្តី ជា​បច្ច័យ​នៃ​ពួក​ទោមនស្ស​សហ​គតក្ខន្ធ​ក្រោយៗផង នៃ​បដិឃៈ​ផង ដោយ​អនន្តរ​ប្ប​ច្ច័​យ។ គន្ថ​សម្បយុត្ត​ធម៌ ជា​បច្ច័យ​នៃ​គន្ថ​សម្បយុត្ត​ធម៌ ដោយ​សម​នន្ត​រប្ប​ច្ច័​យ។ ជា​បច្ច័យ ដោយ​សហជាត​ប្ប​ច្ច័​យ ជា​បច្ច័យ ដោយ​អញ្ញមញ្ញ​ប្ប​ច្ច័​យ ជា​បច្ច័យ​ដោយ​និស្សយ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ១២៤ | បន្ទាប់
ID: 637830586489158015
ទៅកាន់ទំព័រ៖