ព្រះត្រៃបិដក ភាគ ១០១
[១៣៣] គន្ថសម្បយុត្តធម៌ ជាបច្ច័យនៃគន្ថសម្បយុត្តធម៌ ដោយឧបនិស្សយប្បច្ច័យ បានដល់អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។បេ។ ឯបកតូបនិស្ស័យ គឺពួកគន្ថសម្បយុត្តក្ខន្ធ ជាបច្ច័យនៃពួកគន្ថសម្បយុត្តក្ខន្ធ ដោយឧបនិស្សយប្បច្ច័យ។ មូល បណ្ឌិតត្រូវសួរផងចុះ ឧបនិស្ស័យ៣យ៉ាង គឺពួកគន្ថសម្បយុត្តក្ខន្ធ ជាបច្ច័យនៃពួកគន្ថវិប្បយុត្តក្ខន្ធ ដោយឧបនិស្សយប្បច្ច័យ។ មូល បណ្ឌិតត្រូវសួរផងចុះ ឧបនិស្ស័យ៣យ៉ាង គឺពួកគន្ថសម្បយុត្តក្ខន្ធ ជាបច្ច័យនៃពួកទិដ្ឋិគតវិប្បយុត្តលោភសហគតក្ខន្ធផង នៃលោភៈផង ដោយឧបនិស្សយប្បច្ច័យ ជាបច្ច័យនៃពួកទោមនស្សសហគតក្ខន្ធផង នៃបដិឃៈផង ដោយឧបនិស្សយប្បច្ច័យ។ គន្ថវិប្បយុត្តធម៌ ជាបច្ច័យនៃគន្ថវិប្បយុត្តធម៌ ដោយឧបនិស្សយប្បច្ច័យ បានដល់អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។បេ។ ឯបកតូបនិស្ស័យ គឺបុគ្គលឲ្យនូវទាន ព្រោះអាស្រ័យនូវសទ្ធា។បេ។ ញុំាងសមាបត្តិ ឲ្យកើតឡើង ដំឡើងនូវមានះ នូវសីល…។បេ។ នូវបញ្ញា រាគៈ ទោសៈ មោហៈ មានះ សេចក្តីប្រាថ្នា កាយិកសុខ
ID: 637830586691962692
ទៅកាន់ទំព័រ៖