ព្រះត្រៃបិដក ភាគ ១០១

កាយិ​ទុក្ខ រដូវ និង​ភោជន …ឲ្យ​នូវ​ទាន ព្រោះ​អាស្រ័យ​នូវ​សេនាសនៈ។បេ។ ញុំាង​សមាបត្តិ ឲ្យ​កើតឡើង សម្លាប់​នូវ​សត្វ។បេ។ បំបែក​នូវ​សង្ឃ សទ្ធា។បេ។ បញ្ញា រាគៈ។បេ។ សេចក្តី​ប្រាថ្នា សេនាសនៈ ជា​បច្ច័យ​នៃ​សទ្ធា។បេ។ នៃ​បញ្ញា រាគៈ ទោសៈ មោហៈ មានះ និង​សេចក្តី​ប្រាថ្នា ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ។ គន្ថ​វិប្បយុត្ត​ធម៌ ជា​បច្ច័យ​នៃ​គន្ថ​សម្បយុត្ត​ធម៌ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណូ​បនិស្ស័យ អនន្ត​រូប​និស្ស័យ និង​បក​តូប​និស្ស័យ។បេ។ ឯបក​តូប​និស្ស័យ គឺ​បុគ្គល​ដំឡើង​នូវ​មានះ ព្រោះ​អាស្រ័យ​នូវ​សទ្ធា ប្រកាន់​នូវ​ទិដ្ឋិ នូវ​សីល​…។បេ។ នូវ​បញ្ញា រាគៈ។បេ។ មានះ និង​សេចក្តី​ប្រាថ្នា …សម្លាប់​នូវ​សត្វ ព្រោះ​អាស្រ័យ​នូវ​សេនាសនៈ។បេ។ បំបែក​នូវ​សង្ឃ សទ្ធា។បេ។ សេនាសនៈ ជា​បច្ច័យ​នៃ​រាគៈ ទោសៈ មោហៈ មានះ ទិដ្ឋិ និង​សេចក្តី​ប្រាថ្នា ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ។ គន្ថ​វិប្បយុត្ត​ធម៌ ជា​បច្ច័យ​នៃ​គន្ថ​សម្បយុត្ត​ធម៌​ផង នៃ​គន្ថ​វិប្បយុត្ត​ធម៌​ផង ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ គឺ (ឧបនិស្ស័យ) ៣យ៉ាង គឺ​បុគ្គល​ដំឡើង​នូវ​មានះ ព្រោះ​អាស្រ័យ​នូវ​សទ្ធា នូវ​សីល​…។បេ។
ថយ | ទំព័រទី ១២៦ | បន្ទាប់
ID: 637830586865612474
ទៅកាន់ទំព័រ៖