ព្រះត្រៃបិដក ភាគ ១០១

នូវ​បញ្ញា រាគៈ ទោសៈ មោហៈ មានះ សេចក្តី​ប្រាថ្នា និង​កាយិកសុខ …សម្លាប់​នូវ​សត្វ ព្រោះ​អាស្រ័យ​នូវ​សេនាសនៈ។បេ។ បំបែក​នូវ​សង្ឃ សទ្ធា។បេ។ បញ្ញា រាគៈ ទោសៈ មោហៈ មានះ សេចក្តី​ប្រាថ្នា សេនាសនៈ ជា​បច្ច័យ​នៃ​ពួក​ទិដ្ឋិ​គត​វិប្បយុត្ត​លោភ​សហ​គតក្ខន្ធ​ផង នៃ​លោភៈ​ផង នៃ​ពួក​ទោមនស្ស​សហ​គតក្ខន្ធ​ផង នៃ​បដិឃៈ​ផង ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ។ គន្ថ​សម្បយុត្ត​ធម៌​ក្តី គន្ថ​វិប្បយុត្ត​ធម៌​ក្តី ជា​បច្ច័យ​នៃ​គន្ថ​សម្បយុត្ត​ធម៌ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណូ​បនិស្ស័យ អនន្ត​រូប​និស្ស័យ និង​បក​តូប​និស្ស័យ។បេ។ ឯបក​តូប​និស្ស័យ គឺ​ពួក​ទិដ្ឋិ​គត​វិប្បយុត្ត​លោភ​សហ​គតក្ខន្ធ​ផង លោភៈ​ផង ពួក​ទោមនស្ស​សហ​គតក្ខន្ធ​ផង បដិឃៈ​ផង ជា​បច្ច័យ​នៃ​ពួក​គន្ថ​សម្បយុត្ត​ក្ខន្ធ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ។ មូល បណ្ឌិត​ត្រូវ​សួរ​ផង​ចុះ ពួក​ទិដ្ឋិ​គត​វិប្បយុត្ត​លោភ​សហ​គតក្ខន្ធ​ក្តី លោភៈ​ក្តី ពួក​ទោមនស្ស​សហ​គតក្ខន្ធ​ក្តី បដិឃៈ​ក្តី ជា​បច្ច័យ​នៃ​ពួក​គន្ថ​វិ​ប្ប​យុត្ត​ក្ខន្ធ​ផង នៃ​ទិដ្ឋិ​គត​វិប្បយុត្ត​លោភៈ​ផង នៃ​បដិឃៈ​ផង ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ។ មូល បណ្ឌិត​ត្រូវ​សួរ​ផង​ចុះ ពួក​ទិដ្ឋិ​គត​វិប្បយុត្ត​លោភ​សហ​គតក្ខន្ធ​ក្តី លោភៈ​ក្តី
ថយ | ទំព័រទី ១២៧ | បន្ទាប់
ID: 637830587030257510
ទៅកាន់ទំព័រ៖