ព្រះត្រៃបិដក ភាគ ១០១
ពួកទោមនស្សសហគតក្ខន្ធក្តី បដិឃៈក្តី ជាបច្ច័យនៃពួកទិដ្ឋិគតវិប្បយុត្តលោភសហគតក្ខន្ធផង នៃលោភៈផង នៃពួកទោមនស្សសហគតក្ខន្ធផង នៃបដិឃៈផង ដោយឧបនិស្សយប្បច្ច័យ។
[១៣៤] គន្ថវិប្បយុត្តធម៌ ជាបច្ច័យនៃគន្ថវិប្បយុត្តធម៌ ដោយបុរេជាតប្បច្ច័យ បានដល់អារម្មណបុរេជាត និងវត្ថុបុរេជាត។ អារម្មណបុរេជាត គឺបុគ្គលឃើញនូវចក្ខុ …នូវវត្ថុ តាមអនិច្ចលក្ខណៈ …ត្រេកអរ រីករាយ គន្ថវិប្បយុត្តរាគៈ កើតឡើង ព្រោះប្រារព្ធនូវចក្ខុជាដើមនោះ វិចិកិច្ឆា …ឧទ្ធច្ចៈ …ទោមនស្ស កើតឡើង បុគ្គលឃើញនូវរូបដោយទិព្វចក្ខុ ឮនូវសំឡេង ដោយទិព្វសោតធាតុ រូបាយតនៈ (ជាបច្ច័យ) នៃចក្ខុវិញ្ញាណ ផោដ្ឋព្វាយតនៈ (ជាបច្ច័យ) នៃកាយវិញ្ញាណ។ ឯវត្ថុបុរេជាត គឺចក្ខាយតនៈ (ជាបច្ច័យ) នៃចក្ខុវិញ្ញាណ កាយាយតនៈ (ជាបច្ច័យ) នៃកាយវិញ្ញាណ វត្ថុ (ជាបច្ច័យ) នៃពួកគន្ថវិប្បយុត្តក្ខន្ធផង នៃទិដ្ឋិគតវិប្បយុត្តលោភៈផង នៃបដិឃៈផង ដោយបុរេជាតប្បច្ច័យ។ គន្ថវិប្បយុត្តធម៌ ជាបច្ច័យនៃគន្ថសម្បយុត្តធម៌ ដោយបុរេជាតប្បច្ច័យ បានដល់អារម្មណបុរេជាត និងវត្ថុបុរេជាត។ អារម្មណបុរេជាត គឺបុគ្គលត្រេកអរ រីករាយនឹងចក្ខុ …នឹងវត្ថុ
ID: 637830587220532541
ទៅកាន់ទំព័រ៖