ព្រះត្រៃបិដក ភាគ ១០១

គន្ថ​សម្បយុត្ត​រាគៈ កើតឡើង ព្រោះ​ប្រារព្ធ​នូវ​ធម្មជាត មាន​ចក្ខុ​ជាដើម​នោះ ទិដ្ឋិ​…។បេ។ ទោមនស្ស កើតឡើង។ ឯវត្ថុ​បុរេ​ជាត គឺ​វត្ថុ ជា​បច្ច័យ​នៃ​ពួក​គន្ថ​សម្បយុត្ត​ក្ខន្ធ ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ។ គន្ថ​វិប្បយុត្ត​ធម៌ ជា​បច្ច័យ​នៃ​គន្ថ​សម្បយុត្ត​ធម៌​ផង នៃ​គន្ថ​វិប្បយុត្ត​ធម៌​ផង ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ បាន​ដល់​អារម្មណ​បុរេ​ជាត និង​វត្ថុ​បុរេ​ជាត។ អារម្មណ​បុរេ​ជាត គឺ​ពួក​ទិដ្ឋិ​គត​វិប្បយុត្ត​លោភ​សហ​គតក្ខន្ធ​ក្តី លោភៈ​ក្តី ពួក​ទោមនស្ស​សហ​គតក្ខន្ធ​ក្តី បដិឃៈ​ក្តី កើតឡើង ព្រោះ​ប្រារព្ធ​នូវ​ចក្ខុ …នូវ​វត្ថុ។ ឯវត្ថុ​បុរេ​ជាត គឺ​វត្ថុ ជា​បច្ច័យ​នៃ​ពួក​ទិដ្ឋិ​គត​វិប្បយុត្ត​លោភ​សហ​គតក្ខន្ធ​ផង នៃ​លោភៈ​ផង នៃ​ពួក​ទោមនស្ស​សហ​គតក្ខន្ធ​ផង នៃ​បដិឃៈ​ផង ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ។
 [១៣៥] គន្ថ​សម្បយុត្ត​ធម៌ ជា​បច្ច័យ​នៃ​គន្ថ​វិប្បយុត្ត​ធម៌ ដោយ​បច្ឆា​ជាត​ប្ប​ច្ច័​យ គឺ​មាន​វារៈ១។ គន្ថ​វិប្បយុត្ត​ធម៌ ជា​បច្ច័យ​នៃ​គន្ថ​វិប្បយុត្ត​ធម៌ ដោយ​បច្ឆា​ជាត​ប្ប​ច្ច័​យ គឺ​មាន​វារៈ១។ គន្ថ​សម្បយុត្ត​ធម៌​ក្តី គន្ថ​វិប្បយុត្ត​ធម៌​ក្តី ជា​បច្ច័យ​នៃ​គន្ថ​វិប្បយុត្ត​ធម៌
ថយ | ទំព័រទី ១២៩ | បន្ទាប់
ID: 637830587432280155
ទៅកាន់ទំព័រ៖