ព្រះត្រៃបិដក ភាគ ១០១

ក្រោយៗ …វារៈ២ បណិ្ឌ​តគប្បី​ធ្វើ​យ៉ាងនេះ​ចុះ។ សញ្ញោជន​ធម៌​ក្តី នោ​សញ្ញោជន​ធម៌​ក្តី ជា​បច្ច័យ​នៃ​សញ្ញោជន​ធម៌ ដោយ​អនន្តរ​ប្ប​ច្ច័​យ គឺ​មាន​វារៈ៣។ សញ្ញោជន​ធម៌ ជា​បច្ច័យ​នៃ​សញ្ញោជន​ធម៌ ដោយ​សម​នន្ត​រប្ប​ច្ច័​យ គឺ​មាន​វារៈ៩។ ជា​បច្ច័យ ដោយ​សហជាត​ប្ប​ច្ច័​យ គឺ​មាន​វារៈ៩។ ជា​បច្ច័យ ដោយ​អញ្ញមញ្ញ​ប្ប​ច្ច័​យ គឺ​មាន​វារៈ៩។ ជា​បច្ច័យ ដោយ​និស្សយ​ប្ប​ច្ច័​យ គឺ​មាន​វារៈ៩។
 [១៥] …ជា​បច្ច័យ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណូ​បនិស្ស័យ អនន្ត​រូប​និស្ស័យ និង​បក​តូប​និស្ស័យ។បេ។ ឯបក​តូប​និស្ស័យ គឺ​ពួក​សញ្ញោជនៈ ជា​បច្ច័យ​នៃ​ពួក​សញ្ញោជនៈ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ មាន​វារៈ៣យ៉ាងនេះ។ នោ​សញ្ញោជន​ធម៌ ជា​បច្ច័យ​នៃ​នោ​សញ្ញោជន​ធម៌ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណូ​បនិស្ស័យ អនន្ត​រូប​និស្ស័យ និង​បក​តូប​និស្ស័យ។បេ។ ឯបក​តូប​និស្ស័យ គឺ​បុគ្គល​អាស្រ័យ​នូវ​សទ្ធា ហើយ​ឲ្យ​នូវ​ទាន។បេ។ ញុំាង​សមាបត្តិ ឲ្យ​កើតឡើង ដំឡើង​នូវ​មានះ ប្រកាន់​នូវ​ទិដ្ឋិ នូវ​សីល …។បេ។ នូវ​បញ្ញា នូវ​រាគៈ។បេ។ នូវ​សេចក្តី​ប្រាថ្នា …អាស្រ័យ​នូវ​សេនាសនៈ ហើយ​ឲ្យ​នូវ​ទាន។បេ។ បំបែក​នូវ​សង្ឃ សទ្ធា។បេ។ សេនាសនៈ ជា​បច្ច័យ​នៃ​សទ្ធា។បេ។
ថយ | ទំព័រទី ១៣ | បន្ទាប់
ID: 637830561635446424
ទៅកាន់ទំព័រ៖