ព្រះត្រៃបិដក ភាគ ១០១

ដោយ​បច្ឆា​ជាត​ប្ប​ច្ច័​យ បាន​ដល់​បច្ឆា​ជាត គឺ​ពួក​ទិដ្ឋិ​គត​វិប្បយុត្ត​លោភ​សហ​គតក្ខន្ធ​ផង លោភៈ​ផង ពួក​ទោមនស្ស​សហ​គតក្ខន្ធ​ផង បដិឃៈ1ផង ជា​បច្ច័យ​នៃ​កាយ​នេះ ដែល​កើតមុន ដោយ​បច្ឆា​ជាត​ប្ប​ច្ច័​យ។
 [១៣៦] គន្ថ​សម្បយុត្ត​ធម៌ ជា​បច្ច័យ​នៃ​គន្ថ​សម្បយុត្ត​ធម៌ ដោយ​អា​សេវន​ប្ប​ច្ច័​យ ប្រហែលគ្នា​នឹង​អនន្តរ​ប្ប​ច្ច័​យដែរ អា​វជ្ជ​នៈ​ក្តី វុ​ដ្ឋាន​ក្តី មិន​មាន (ក្នុង​ទីនេះ​ទេ)។
 [១៣៧] គន្ថ​សម្បយុត្ត​ធម៌ ជា​បច្ច័យ​នៃ​គន្ថ​សម្បយុត្ត​ធម៌ ដោយ​កម្ម​ប្ប​ច្ច័​យ គឺ​គន្ថ​សម្បយុត្ត​ចេតនា ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ ដោយ​កម្ម​ប្ប​ច្ច័​យ។ គន្ថ​សម្បយុត្ត​ធម៌ ជា​បច្ច័យ​នៃ​គន្ថ​វិប្បយុត្ត​ធម៌ ដោយ​កម្ម​ប្ប​ច្ច័​យ បាន​ដល់​សហជាត និង​នានា​ខណិ​កៈ។ សហជាត គឺ​គន្ថ​សម្បយុត្ត​ចេតនា ជា​បច្ច័យ​នៃ​ពួក​ចិត្តសមុដ្ឋាន​រូប ដោយ​កម្ម​ប្ប​ច្ច័​យ ទិដ្ឋិ​គត​វិប្បយុត្ត​លោភ​សហគត​ចេតនា ជា​បច្ច័យ​នៃ​លោភៈ​ផង នៃ​ពួក​ចិត្តសមុដ្ឋាន​រូប​ផង ដោយ​កម្ម​ប្ប​ច្ច័​យ ទោមនស្ស​សហគត​ចេតនា ជា​បច្ច័យ​នៃ​បដិឃៈ​ផង នៃ​ពួក​ចិត្តសមុដ្ឋាន​រូប​ផង ដោយ​កម្ម​ប្ប​ច្ច័​យ។ ឯនា​នា​ខណិ​កៈ គឺ​គន្ថ​សម្បយុត្ត​ចេតនា ជា​បច្ច័យ​នៃ​ពួក​វិ​បា​កកន្ធ​ផង
ថយ | ទំព័រទី ១៣០ | បន្ទាប់
ID: 637830587694226103
ទៅកាន់ទំព័រ៖