ព្រះត្រៃបិដក ភាគ ១០១

នៃ​ពួក​កដ​ត្តា​រូប​ផង ដោយ​កម្ម​ប្ប​ច្ច័​យ។ គន្ថ​សម្បយុត្ត​ធម៌ ជា​បច្ច័យ​នៃ​គន្ថ​សម្បយុត្ត​ធម៌​ផង នៃ​គន្ថ​វិប្បយុត្ត​ធម៌​ផង ដោយ​កម្ម​ប្ប​ច្ច័​យ គឺ​គន្ថ​សម្បយុត្ត​ចេតនា ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង នៃ​ពួក​ចិត្តសមុដ្ឋាន​រូប​ផង ដោយ​កម្ម​ប្ប​ច្ច័​យ ទិដ្ឋិ​គត​វិប្បយុត្ត​លោភ​សហគត​ចេតនា ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង នៃ​លោភៈ​ផង នៃ​ពួក​ចិត្តសមុដ្ឋាន​រូប​ផង ដោយ​កម្ម​ប្ប​ច្ច័​យ ទោមនស្ស​សហគត​ចេតនា ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង នៃ​បដិឃៈ​ផង នៃ​ពួក​ចិត្តសមុដ្ឋាន​រូប​ផង ដោយ​កម្ម​ប្ប​ច្ច័​យ។ គន្ថ​វិប្បយុត្ត​ធម៌ ជា​បច្ច័យ​នៃ​គន្ថ​វិប្បយុត្ត​ធម៌ ដោយ​កម្ម​ប្ប​ច្ច័​យ បាន​ដល់​សហជាត និង​នានា​ខណិ​កៈ។ សហជាត គឺ​គន្ថ​វិប្បយុត្ត​ចេតនា ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង នៃ​ពួក​ចិត្តសមុដ្ឋាន​រូប​ផង ដោយ​កម្ម​ប្ប​ច្ច័​យ។ ឯនា​នា​ខណិ​កៈ គឺ​គន្ថ​វិប្បយុត្ត​ចេតនា ជា​បច្ច័យ​នៃ​ពួក​វិ​បា​កក្ខន្ធ​ផង នៃ​ពួក​កដ​ត្តា​រូប​ផង ដោយ​កម្ម​ប្ប​ច្ច័​យ។
 [១៣៨] គន្ថ​វិប្បយុត្ត​ធម៌ ជា​បច្ច័យ​នៃ​គន្ថ​វិប្បយុត្ត​ធម៌ ដោយ​វិបាក​ប្ប​ច្ច័​យ គឺ​មាន​វារៈ១។
ថយ | ទំព័រទី ១៣១ | បន្ទាប់
ID: 637830587967818035
ទៅកាន់ទំព័រ៖