ព្រះត្រៃបិដក ភាគ ១០១

 [១៣៩] គន្ថ​សម្បយុត្ត​ធម៌ ជា​បច្ច័យ​នៃ​គន្ថ​សម្បយុត្ត​ធម៌ ដោយ​អាហារ​ប្ប​ច្ច័​យ គឺ​មាន​វារៈ៤។ ជា​បច្ច័យ​ដោយ​ឥន្រ្ទិយ​ប្ប​ច្ច័​យ គឺ​មាន​វារៈ៤។ ជា​បច្ច័យ ដោយ​ឈាន​ប្ប​ច្ច័​យ គឺ​មាន​វារៈ៤។ ជា​បច្ច័យ ដោយ​មគ្គ​ប្ប​ច្ច័​យ គឺ​មាន​វារៈ៤។ ជា​បច្ច័យ ដោយ​សម្បយុត្ត​ប្ប​ច្ច័​យ គឺ​មាន​វារៈ៦។
 [១៤០] គន្ថ​សម្បយុត្ត​ធម៌ ជា​បច្ច័យ​នៃ​គន្ថ​វិប្បយុត្ត​ធម៌ ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ បាន​ដល់​សហជាត និង​បច្ឆា​ជាត។ សេចក្តី​បំប្រួញ បណ្ឌិត​ត្រូវ​ចែក​ផង​ចុះ។ គន្ថ​វិប្បយុត្ត​ធម៌ ជា​បច្ច័យ​នៃ​គន្ថ​វិប្បយុត្ត​ធម៌ ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ បាន​ដល់​សហជាត បុរេ​ជាត និង​បច្ឆា​ជាត។ សេចក្តី​បំប្រួញ។ គន្ថ​វិប្បយុត្ត​ធម៌ ជា​បច្ច័យ​នៃ​គន្ថ​សម្បយុត្ត​ធម៌ ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ បាន​ដល់​បុរេ​ជាត គឺ​វត្ថុជា​បច្ច័យ​នៃ​ពួក​គន្ថ​សម្បយុត្ត​ក្ខន្ធ ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ។ គន្ថ​វិប្បយុត្ត​ធម៌ ជា​បច្ច័យ​នៃ​គន្ថ​សម្បយុត្ត​ធម៌​ផង នៃ​គន្ថ​វិប្បយុត្ត​ធម៌​ផង ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ បាន​ដល់​បុរេ​ជាត គឺ​វត្ថុ ជា​បច្ច័យ​នៃ​ពួក​ទិដ្ឋិ​គត​វិប្បយុត្ត​លោភ​សហ​គតក្ខន្ធ​ផង នៃ​លោភៈ​ផង នៃ​ពួក​ទោមនស្ស​សហ​គតក្ខន្ធ​ផង នៃ​បដិឃៈ​ផង ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ។ គន្ថ​សម្បយុត្ត​ធម៌​ក្តី
ថយ | ទំព័រទី ១៣២ | បន្ទាប់
ID: 637830588227029924
ទៅកាន់ទំព័រ៖