ព្រះត្រៃបិដក ភាគ ១០១

គន្ថ​វិប្បយុត្ត​ធម៌ ជា​បច្ច័យ​នៃ​គន្ថ​វិប្បយុត្ត​ធម៌ ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ បាន​ដល់​សហជាត និង​បច្ឆា​ជាត។ សហជាត គឺ​ពួក​ទិដ្ឋិ​គត​វិប្បយុត្ត​លោភ​សហ​គតក្ខន្ធ​ផង លោភៈ​ផង ជា​បច្ច័យ​នៃ​ពួក​ចិត្តសមុដ្ឋាន​រូប ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ ពួក​ទោមនស្ស​សហ​គតក្ខន្ធ​ផង បដិឃៈ​ផង ជា​បច្ច័យ​នៃ​ពួក​ចិត្តសមុដ្ឋាន​រូប ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ។ ឯបច្ឆា​ជាត គឺ​ពួក​ទិដ្ឋិ​គត​វិប្បយុត្ត​លោភ​សហ​គតក្ខន្ធ​ផង លោភៈ​ផង ពួក​ទោមនស្ស​សហ​គតក្ខន្ធ​ផង បដិឃៈ​ផង ជា​បច្ច័យ​នៃ​កាយ​នេះ ដែល​កើតមុន ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ។
 [១៤១] គន្ថ​សម្បយុត្ត​ធម៌ ជា​បច្ច័យ​នៃ​គន្ថ​សម្បយុត្ត​ធម៌ ដោយ​អត្ថិ​ប្ប​ច្ច័​យ គឺ​មាន​វារៈ១ ប្រហែលគ្នា​នឹង​បដិ​ច្ច​វារៈ​ដែរ។ គន្ថ​សម្បយុត្ត​ធម៌ ជា​បច្ច័យ​នៃ​គន្ថ​វិប្បយុត្ត​ធម៌ ដោយ​អត្ថិ​ប្ប​ច្ច័​យ បាន​ដល់​សហជាត និង​បច្ឆា​ជាត។ សេចក្តី​បំប្រួញ បណ្ឌិត​ត្រូវ​ចែក​ផង​ចុះ។ គន្ថ​សម្បយុត្ត​ធម៌ ជា​បច្ច័យ​នៃ​គន្ថ​សម្បយុត្ត​ធម៌​ផង នៃ​គន្ថ​វិប្បយុត្ត​ធម៌​ផង ដោយ​អត្ថិ​ប្ប​ច្ច័​យ គឺ​មាន​វារៈ១ ប្រហែលគ្នា​នឹង​បដិ​ច្ច​វារៈ​ដែរ។ គន្ថ​វិប្បយុត្ត​ធម៌ ជា​បច្ច័យ​នៃ​គន្ថ​វិប្បយុត្ត​ធម៌
ថយ | ទំព័រទី ១៣៣ | បន្ទាប់
ID: 637830588417317644
ទៅកាន់ទំព័រ៖