ព្រះត្រៃបិដក ភាគ ១០១
ដោយអត្ថិប្បច្ច័យ បានដល់សហជាត បុរេជាត បច្ឆាជាត អាហារ និងឥន្រ្ទិយ។ សេចក្តីបំប្រួញ បណ្ឌិតត្រូវចែកផងចុះ។ គន្ថវិប្បយុត្តធម៌ ជាបច្ច័យនៃគន្ថសម្បយុត្តធម៌ ដោយអត្ថិប្បច្ច័យ បានដល់សហជាត និងបុរេជាត។ សហជាត គឺទិដ្ឋិគតវិប្បយុត្តលោភៈ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដោយអត្ថិប្បច្ច័យ ទោមនស្សសហគតបដិឃៈ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដោយអត្ថិប្បច្ច័យ។ ឯបុរេជាត គឺបុគ្គលត្រេកអរ រីករាយ នឹងចក្ខុ …នឹងវត្ថុ គន្ថសម្បយុត្តរាគៈ …ទិដ្ឋិ …ទោមនស្ស កើតឡើង ព្រោះប្រារព្ធនូវវត្ថុ មានចក្ខុជាដើមនោះ វត្ថុជាបច្ច័យនៃពួកគន្ថសម្បយុត្តកក្ខន្ធ ដោយអត្ថិប្បច្ច័យ។ គន្ថវិប្បយុត្តធម៌ ជាបច្ច័យនៃគន្ថសម្បយុត្តធម៌ផង នៃគន្ថវិប្បយុត្តធម៌ផង ដោយអត្ថិប្បច្ច័យ បានដល់សហជាត និងបុរេជាត។ សហជាត គឺទិដ្ឋិគតវិប្បយុត្តលោភៈ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយអត្ថិប្បច្ច័យ
ID: 637830588660978213
ទៅកាន់ទំព័រ៖