ព្រះត្រៃបិដក ភាគ ១០១

បដិ​យៈ ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង នៃ​ពួក​ចិត្តសមុដ្ឋាន​រូប​ផង ដោយ​អត្ថិ​ប្ប​ច្ច័​យ។ ឯបុរេ​ជាត គឺ​ពួក​ទិដ្ឋិ​គត​វិប្បយុត្ត​លោភ​សហ​គតក្ខន្ធ​ផង លោភៈ​ផង ពួក​ទោមនស្ស​សហ​គតក្ខន្ធ​ផង បដិ​យៈ​ផង កើតឡើង ព្រោះ​ប្រារព្ធ​នូវ​ចក្ខុ …នូវ​វត្ថុ វត្ថុជា​បច្ច័យ​នៃ​ពួក​ទិដ្ឋិ​គត​វិប្បយុត្ត​លោភ​សហ​គតក្ខន្ធ​ផង នៃ​លោភៈ​ផង នៃ​ពួក​ទោមនស្ស​សហ​គតក្ខន្ធ​ផង នៃ​បដិឃៈ​ផង ដោយ​អត្ថិ​ប្ប​ច្ច័​យ។ គន្ថ​សម្បយុត្ត​ធម៌​ក្តី គន្ថ​វិប្បយុត្ត​ធម៌​ក្កី ជា​បច្ច័យ​នៃ​គន្ថ​សម្បយុត្ត​ធម៌ ដោយ​អត្ថិ​ប្ប​ច្ច័​យ បាន​ដល់​សហជាត និង​បុរេ​ជាត។ សហជាត គឺ​គន្ថ​សម្បយុត្ត​ក្ខន្ធ១ផង វត្ថុ​ផង ជា​បច្ច័យ​នៃ​ខន្ធ៣ ដោយ​អត្ថិ​ប្ប​ច្ច័​យ សហជាត គឺ​ទិដ្ឋិ​គត​វិប្បយុត្ត​លោភ​សហ​គតក្ខន្ធ១ផង លោភៈ​ផង ជា​បច្ច័យ​នៃ​ខន្ធ៣ ដោយ​អត្ថិ​ប្ប​ច្ច័​យ ខន្ធ២ …ទោមនស្ស​សហ​គតក្ខន្ធ១ផង បដិឃៈ​ផង ជា​បច្ច័យ​នៃ​ខន្ធ៣ ដោយ​អត្ថិ​ប្ប​ច្ច័​យ ខន្ធ២…។ គន្ថ​សម្បយុត្ត​ធម៌​ក្តី គន្ថ​វិប្បយុត្ត​ធម៌​ក្តី ជា​បច្ច័យ​នៃ​គន្ថ​វិប្បយុត្ត​ធម៌ ដោយ​អត្ថិ​ប្ប​ច្ច័​យ បាន​ដល់​សហជាត បុរេ​ជាត បច្ឆា​ជាត អាហារ និង​ឥន្រ្ទិយ។
ថយ | ទំព័រទី ១៣៥ | បន្ទាប់
ID: 637830588847757123
ទៅកាន់ទំព័រ៖