ព្រះត្រៃបិដក ភាគ ១០១

សហជាត គឺ​ពួក​គន្ថ​សម្បយុត្ត​ក្ខន្ធ​ផង ពួក​មហាភូត​ផង ជា​បច្ច័យ​នៃ​ពួក​ចិត្តសមុដ្ឋាន​រូប ដោយ​អត្ថិ​ប្ប​ច្ច័​យ សហជាត គឺ​ពួក​ទិដ្ឋិ​គត​វិប្បយុត្ត​លោភ​សហ​គតក្ខន្ធ​ផង លោភៈ​ផង ជា​បច្ច័យ​នៃ​ពួក​ចិត្តសមុដ្ឋាន​រូប ដោយ​អត្ថិ​ប្ប​ច្ច័​យ សហជាត គឺ​ពួក​ទោមនស្ស​សហ​គតក្ខន្ធ​ផង បដិឃៈ​ផង ជា​បច្ច័យ​នៃ​ពួក​ចិត្តសមុដ្ឋាន​រូប ដោយ​អត្ថិ​ប្ប​ច្ច័​យ ពួក​ទិដ្ឋិ​គត​វិប្បយុត្ត​លោភ​សហ​គតក្ខន្ធ​ផង វត្ថុ​ផង ជា​បច្ច័យ​នៃ​លោភៈ ដោយ​អត្ថិ​ប្ប​ច្ច័​យ ពួក​ទោមនស្ស​សហ​គតក្ខន្ធ​ផង វត្ថុ​ផង ជា​បច្ច័យ​នៃ​បដិឃៈ ដោយ​អត្ថិ​ប្ប​ច្ច័​យ។ ឯបច្ឆា​ជាត គឺ​ពួក​ទិដ្ឋិ​គត​វិប្បយុត្ត​លោភ​សហ​គតក្ខន្ធ​ផង លោភៈ​ផង ពួក​ទោមនស្ស​សហ​គតក្ខន្ធ​ផង បដិឃៈ​ផង ជា​បច្ច័យ​នៃ​កាយ​នេះ ដែល​កើតមុន ដោយ​អត្ថិ​ប្ប​ច្ច័​យ បច្ឆា​ជាត គឺ​ពួក​គន្ថ​សម្បយុត្ត​ក្ខន្ធ​ផង កព​ឡិង្កា​រា​ហារ​ផង ជា​បច្ច័យ​នៃ​កាយ​នេះ ដោយ​អត្ថិ​ប្ប​ច្ច័​យ បច្ឆា​ជាត គឺ​ពួក​គន្ថ​សម្បយុត្ត​ក្ខន្ធ​ផង រូប​ជីវិតិន្រ្ទិយ​ផង ជា​បច្ច័យ​នៃ​ពួក​កដ​ត្តា​រូប ដោយ​អត្ថិ​ប្ប​ច្ច័​យ។ គន្ថ​សម្បយុត្ត​ធម៌​ក្តី គន្ថ​វិប្បយុត្ត​ធម៌​ក្តី ជា​បច្ច័យ​នៃ​គន្ថ​សម្បយុត្ត​ធម៌​ផង នៃ​គន្ថ​វិប្បយុត្ត​ធម៌​ផង ដោយ​អត្ថិ​ប្ប​ច្ច័​យ បាន​ដល់​សហជាត និង​បុរេ​ជាត។
ថយ | ទំព័រទី ១៣៦ | បន្ទាប់
ID: 637830589026365724
ទៅកាន់ទំព័រ៖