ព្រះត្រៃបិដក ភាគ ១០១
ជាបច្ច័យនៃគន្ថសម្បយុត្តធម៌ ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ ជាបច្ច័យ ដោយបុរេជាតប្បច្ច័យ។ គន្ថវិប្បយុត្តធម៌ ជាបច្ច័យនៃគន្ថសម្បយុត្តធម៌ផង នៃគន្ថវិប្បយុត្តធម៌ផង ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ ជាបច្ច័យ ដោយបុរេជាតប្បច្ច័យ។ គន្ថសម្បយុត្តធម៌ក្តី គន្ថវិប្បយុត្តធម៌ក្តី ជាបច្ច័យនៃគន្ថសម្បយុត្តធម៌ ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ។ គន្ថសម្បយុត្តធម៌ក្តី គន្ថវិប្បយុត្តធម៌ក្តី ជាបច្ច័យនៃគន្ថវិប្បយុត្តធម៌ ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ ជាបច្ច័យ ដោយបច្ឆាជាតប្បច្ច័យ។ គន្ថសម្បយុត្តធម៌ក្តី គន្ថវិប្បយុត្តធម៌ក្តី ជាបច្ច័យនៃគន្ថសម្បយុត្តធម៌ផង នៃគន្ថវិប្បយុត្តធម៌ផង ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ។
ID: 637830589665369518
ទៅកាន់ទំព័រ៖