ព្រះត្រៃបិដក ភាគ ១០១
អភិជ្ឈាកាយគន្ថៈ អាស្រ័យនូវសីលព្វតបរាមាសកាយគន្ថៈ សីលព្វតបរាមាសកាយគន្ថៈ អាស្រ័យនូវអភិជ្ឈាកាយគន្ថៈ អភិជ្ឈាកាយគន្ថៈ អាស្រ័យនូវឥទំសច្ចាភិនិវេសកាយគន្ថៈ ឥទំសច្ចាភិនិវេសកាយគន្ថៈ អាស្រ័យនូវអភិជ្ឈាកាយគន្ថៈ។ ធម៌ជាគន្ថនិយៈ ទាំងជានោគន្ថៈ អាស្រ័យនូវធម៌ជាគន្ថៈ ទាំងជាគន្ថនិយៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺពួកសម្បយុត្តកក្ខន្ធផង ចិត្តសមុដ្ឋានរូបផង អាស្រ័យនូវពួកគន្ថៈ។ ធម៌ជាគន្ថៈ ទាំងជាគន្ថនិយៈផង ធម៌ជាគន្ថនិយៈ ទាំងជានោគន្ថៈផង អាស្រ័យនូវធម៌ជាគន្ថៈ ទាំងជាគន្ថនិយៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
បដិច្ចវារៈក្តី សហជាតវារៈក្តី បច្ចយវារៈក្តី និស្សយវារៈក្តី សំសដ្ឋវារៈក្តី សម្បយុត្តវារៈក្តី ដូចគ្នានឹងគន្ថទុកៈដែរ មិនមានការធ្វើឲ្យផ្សេងៗគ្នាទេ។
បញ្ហាវារៈ
[១៤៨] ធម៌ជាគន្ថៈ ទាំងជាគន្ថនិយៈ ជាបច្ច័យនៃធម៌ជាគន្ថៈ ទាំងជាគន្ថនិយៈ ដោយហេតុប្បច្ច័យ គឺពួកគន្ថហេតុ ជាបច្ច័យនៃពួកសម្បយុត្តកគន្ថៈ ដោយហេតុប្បច្ច័យ។ បញ្ហាទាំង៩ បណ្ឌិតគប្បីឲ្យពិស្តារយ៉ាងនេះផងចុះ។
ID: 637830590240074816
ទៅកាន់ទំព័រ៖