ព្រះត្រៃបិដក ភាគ ១០១

នូវ​សីល …បុគ្គល​ធ្វើ​នូវ​ឧបោសថកម្ម ហើយ​ត្រេកអរ រីករាយ​នឹង​កុសលកម្ម​នោះ រាគៈ​កើតឡើង ទិដ្ឋិ …វិចិកិច្ឆា …ឧទ្ធច្ចៈ …ទោមនស្ស​កើតឡើង ព្រោះ​ប្រារព្ធ​នូវ​កុសលកម្ម​នោះ (នូវ​ពួក​កុសល) ដែល​ខ្លួន​សន្សំ​ហើយ ក្នុង​កាលមុន …ចេញ​អំពី​ឈាន នូវ​ឈាន …នូវ​ចក្ខុ …នូវ​វត្ថុ …ត្រេកអរ រីករាយ ចំពោះ​ពួក​ខន្ធ​ជា​គន្ថ​និយៈ ទាំង​ជា​នោ​គន្ថៈ រាគៈ​កើតឡើង ទិដ្ឋិ …ទោមនស្ស កើតឡើង ព្រោះ​ប្រារព្ធ​នូវ​ធម្មជាត មាន​ឈាន​ជាដើម​នោះ។ ធម៌​ជា​គន្ថ​និយៈ ទាំង​ជា​នោ​គន្ថៈ ជា​បច្ច័យ​នៃ​ធម៌​ជា​គន្ថៈ ទាំង​ជា​គន្ថ​និ​យៈ​ផង នៃ​ធម៌​ជា​គន្ថ​និយៈ ទាំង​ជា​នោ​គន្ថៈ​ផង ដោយ​អារម្មណ​ប្ប​ច្ច័​យ គឺ​នូវ​ទាន …នូវ​សីល …នូវ​ឧបោសថកម្ម​… (នូវ​ពួក​កុសល) ដែល​ខ្លួន​សន្សំ​ហើយ ក្នុង​កាលមុន …ចេញ អំពី​ឈាន នូវ​ឈាន …នូវ​ចក្ខុ …នូវ​វត្ថុ …បុគ្គល​ត្រេកអរ រីករាយ នឹង​ពួក​ខន្ធ​ជា​គន្ថ​និយៈ ទាំង​ជា​នោ​គន្ថៈ ពួក​គន្ថៈ​ផង ពួក​សម្បយុត្ត​កក្ខន្ធ​ផង កើតឡើង ព្រោះ​ប្រារព្ធ​នូវ​ធម្មជាត មាន​ឈាន​ជាដើម​នោះ។ វារៈ​ទាំង៣ ក្រៅពី​នេះ បណ្ឌិត​គប្បី​ឲ្យ​ពិស្តារ ប្រារព្ធ​ធ្វើ​យ៉ាងនេះ​ផង​ចុះ។
លោ​កុត្ត​រៈ មិន​មាន​ក្នុង​ទុ​កៈ​នេះ​ទេ តែ​បណ្ឌិត​ត្រូវ​កំណត់​ថា គន្ថ​និយៈ ប្រហែលគ្នា​នឹង​គន្ថ​ទុ​កៈ​ដែរ មិន​មានការ​ធ្វើ​ផ្សេងគ្នា​ទេ។ ក្នុង​មគ្គ​ប្ប​ច្ច័​យ បណ្ឌិត ត្រូវ​ធ្វើឲ្យ​ជា​បញ្ហា៩។

ចប់ គន្ថ​គន្ថ​និយ​ទុ​កៈ។

ថយ | ទំព័រទី ១៤៣ | បន្ទាប់
ID: 637830590687774271
ទៅកាន់ទំព័រ៖