ព្រះត្រៃបិដក ភាគ ១០១

នូវ​ខន្ធ២…។ ធម៌​ជា​គន្ថៈ ទាំង​ជា​គន្ថ​សម្បយុត្ត អាស្រ័យ​នូវ​ធម៌ ជា​គន្ថ​សម្បយុត្ត ទាំង​ជា​នោ​គន្ថៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ពួក​គន្ថៈ អាស្រ័យ​នូវ​ពួក​ខន្ធ​ជា​គន្ថ​សម្បយុត្ត ទាំង​ជា​នោ​គន្ថៈ។ ធម៌​ជា​គន្ថៈ ទាំង​ជា​គន្ថ​សម្បយុត្ត​ក្តី ធម៌​ជា​គន្ថ​សម្បយុត្ត ទាំង​ជា​នោ​គន្ថៈ​ក្តី អាស្រ័យ​នូវ​ធម៌​ជា​គន្ថ​សម្បយុត្ត ទាំង​ជា​នោ​គន្ថៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ផង ពួក​គន្ថៈ​ផង អាស្រ័យ​នូវ​ខន្ធ១ ជា​គន្ថ​សម្បយុត្ត ទាំង​ជា​នោ​គន្ថៈ នូវ​ខន្ធ២…។ ធម៌​ជា​គន្ថៈ ទាំង​ជា​គន្ថ​សម្បយុត្ត អាស្រ័យ​នូវ​ធម៌​ជា​គន្ថៈ ទាំង​ជា​គន្ថ​សម្បយុត្ត​ផង ជា​គន្ថ​សម្បយុត្ត ទាំង​ជា​នោ​គន្ថៈ​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ពួក​គន្ថៈ អាស្រ័យ​នូវ​ពួក​គន្ថៈ​ផង នូវ​ពួក​សម្បយុត្ត​ក្ខន្ធ​ផង។ ធម៌​ជា​គន្ថ​សម្បយុត្ត ទាំង​ជា​នោ​គន្ថៈ អាស្រ័យ​នូវ​ធម៌​ជា​គន្ថៈ ទាំង​ជា​គន្ថ​សម្បយុត្ត​ផង ជា​គន្ថ​សម្បយុត្ត ទាំង​ជា​នោ​គន្ថៈ​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ អាស្រ័យ​នូវ​ខន្ធ១ ជា​គន្ថ​សម្បយុត្ត ទាំង​ជា​នោ​គន្ថៈ​ផង នូវ​ពួក​គន្ថៈ​ផង
ថយ | ទំព័រទី ១៤៥ | បន្ទាប់
ID: 637830591097763340
ទៅកាន់ទំព័រ៖