ព្រះត្រៃបិដក ភាគ ១០១

នូវ​ខន្ធ២…។ ធម៌​ជា​គន្ថៈ ទាំង​ជា​គន្ថ​សម្បយុត្ត​ក្តី ជា​គន្ថ​សម្បយុត្ត ទាំង​ជា​នោ​គន្ថៈ​ក្តី អាស្រ័យ​នូវ​ធម៌​ជា​គន្ថៈ ទាំង​ជា​គន្ថ​សម្បយុត្ត​ផង ជា​គន្ថ​សម្បយុត្ត ទាំង​ជា​នោ​គន្ថៈ​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ផង អភិជ្ឈា​កាយគន្ថៈ​ផង អាស្រ័យ​នូវ​ខន្ធ១ ជា​គន្ថ​សម្បយុត្ត ទាំង​ជា​នោ​គន្ថៈ​ផង នូវ​សីលព្វត​បរាមាស​កាយគន្ថៈ​ផង នូវ​ខន្ធ២… បណ្ឌិត​គប្បី​ចង​ឲ្យ​ជា​ចក្កៈ​ផង​ចុះ។ សេចក្តី​បំប្រួញ។
 [១៥១] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​បច្ច័យ​ទាំងអស់ សុទ្ធតែ​មាន​វារៈ៩ ក្នុង​កម្ម​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អាហារ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៩។
 [១៥២] ធម៌​ជា​គន្ថៈ ទាំង​ជា​គន្ថ​សម្បយុត្ត អាស្រ័យ​នូវ​ធម៌​ជា​គន្ថៈ ទាំង​ជា​គន្ថ​សម្បយុត្ត ទើប​កើតឡើង ព្រោះ​នអធិបតិ​ប្ប​ច្ច័​យ។ សេចក្តី​បំប្រួញ។ នហេតុ​ប្ប​ច្ច័​យ មិន​មាន​ក្នុង​ទីនេះ​ទេ។
 [១៥៣] ក្នុង​នអធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​នបុ​រេ​ជាត​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​នប​ច្ឆា​ជាត​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​នអសេវន​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​នក​ម្ម​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​នវិ​បា​កប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​នវិ​ប្ប​យុត្ត​ប្ប​ច្ច័​យ មាន​វារៈ៩។
ការរាប់​ទាំង២ ក្រៅពី​នេះ​ក្តី សហជាត​វារៈ​ក្តី បច្ចយ​វារៈ​ក្តី និស្សយ​វារៈ​ក្តី សំសដ្ឋ​វារៈ​ក្តី សម្បយុត្ត​វារៈ​ក្តី ដូចគ្នានឹង​បដិ​ច្ច​វារៈ​យ៉ាងនេះ​ដែរ។
ថយ | ទំព័រទី ១៤៦ | បន្ទាប់
ID: 637830591369217285
ទៅកាន់ទំព័រ៖