ព្រះត្រៃបិដក ភាគ ១០១
បញ្ហាវារៈ
[១៥៤] ធម៌ជាគន្ថៈ ទាំងជាគន្ថសម្បយុត្ត ជាបច្ច័យនៃធម៌ជាគន្ថៈ ទាំងជាគន្ថសម្បយុត្ត ដោយហេតុប្បច្ច័យ គឺពួកហេតុជាគន្ថៈ ទាំងជាគន្ថសម្បយុត្ត ជាបច្ច័យនៃពួកសម្បយុត្តកគន្ថៈ ដោយហេតុប្បច្ច័យ។ ធម៌ជាគន្ថៈ ទាំងជាគន្ថសម្បយុត្ត ជាបច្ច័យនៃធម៌ ជាគន្ថសម្បយុត្ត ទាំងជានោគន្ថៈ ដោយហេតុប្បច្ច័យ គឺពួកហេតុជាគន្ថៈ ទាំងជាគន្ថសម្បយុត្ត ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដោយហេតុប្បច្ច័យ។ ធម៌ជាគន្ថៈ ទាំងជាគន្ថសម្បយុត្ត ជាបច្ច័យនៃធម៌ជាគន្ថៈ ទាំងជាគន្ថសម្បយុត្តផង ជាគន្ថសម្បយុត្ត ទាំងជានោគន្ថៈផង ដោយហេតុប្បច្ច័យ គឺពួកហេតុជាគន្ថៈ ទាំងជាគន្ថសម្បយុត្ត ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកគន្ថៈផង ដោយហេតុប្បច្ច័យ។ ធម៌ជាគន្ថសម្បយុត្ត ទាំងជានោគន្ថៈ ជាបច្ច័យនៃធម៌ ជាគន្ថសម្បយុត្ត ទាំងជានោគន្ថៈ ដោយហេតុប្បច្ច័យ គឺពួកហេតុជាគន្ថសម្បយុត្ត ទាំងជានោគន្ថៈ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដោយហេតុប្បច្ច័យ។ ធម៌ជាគន្ថសម្បយុត្ត ទាំងជានោគន្ថៈ ជាបច្ច័យនៃធម៌ជាគន្ថៈ ទាំងជាគន្ថសម្បយុត្ត ដោយហេតុប្បច្ច័យ គឺពួកហេតុជាគន្ថសម្បយុត្ត ទាំងជានោគន្ថៈ ជាបច្ច័យនៃពួកសម្បយុត្តកគន្ថៈ ដោយហេតុប្បច្ច័យ។
ID: 637830591602491872
ទៅកាន់ទំព័រ៖