ព្រះត្រៃបិដក ភាគ ១០១
ធម៌ជាគន្ថៈ ទាំងជាគន្ថសម្បយុត្តក្តី ជាគន្ថសម្បយុត្ត ទាំងជានោគន្ថៈក្តី ជាបច្ច័យនៃធម៌ជាគន្ថៈ ទាំងជាគន្ថសម្បយុត្តផង ជាគន្ថសម្បយុត្ត ទាំងជានោគន្ថៈផង ដោយហេតុប្បច្ច័យ គឺពួកហេតុជាគន្ថៈ ទាំងជាគន្ថសម្បយុត្តក្តី ជាគន្ថសម្បយុត្ត ទាំងជានោគន្ថៈក្តី ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកគន្ថៈផង ដោយហេតុប្បច្ច័យ។
[១៥៥] ធម៌ជាគន្ថៈ ទាំងជាគន្ថសម្បយុត្ត ជាបច្ច័យនៃធម៌ជាគន្ថៈ ទាំងជាគន្ថសម្បយុត្ត ដោយអារម្មណប្បច្ច័យ គឺពួកគន្ថៈ កើតឡើង ព្រោះប្រារព្ធនូវពួកគន្ថៈ។ មូល បណ្ឌិតត្រូវធ្វើផងចុះ ពួកខន្ធជាគន្ថសម្បយុត្ត ទាំងជានោគន្ថៈ កើតឡើង ព្រោះប្រារព្ធនូវពួកគន្ថៈ។ មូល បណ្ឌិតត្រូវធ្វើផងចុះ ពួកខន្ធជាគន្ថៈផង ជាគន្ថសម្បយុត្តផង កើតឡើង ព្រោះប្រារព្ធនូវពួកគន្ថៈ។ ធម៌ជាគន្ថសម្បយុត្ត ទាំងជានោគន្ថៈ ជាបច្ច័យនៃធម៌ ជាគន្ថសម្បយុត្ត ទាំងជានោគន្ថៈ ដោយអារម្មណប្បច្ច័យ គឺពួកខន្ធជាគន្ថសម្បយុត្ត ទាំងជានោគន្ថៈ កើតឡើង ព្រោះប្រារព្ធនូវពួកខន្ធជាគន្ថសម្បយុត្ត ទាំងជានោគន្ថៈ។ មូល បណ្ឌិតត្រូវធ្វើផងចុះ ពួកគន្ថៈកើតឡើង ព្រោះប្រារព្ធនូវពួកខន្ធជាគន្ថសម្បយុត្ត ទាំងជានោគន្ថៈ។
ID: 637830591998461353
ទៅកាន់ទំព័រ៖