ព្រះត្រៃបិដក ភាគ ១០១
មូល បណ្ឌិតត្រូវធ្វើផងចុះ ពួកគន្ថៈក្តី ពួកគន្ថសម្បយុត្តក្ខន្ធក្តី កើតឡើង ព្រោះប្រារព្ធនូវពួកខន្ធជាគន្ថសម្បយុត្ត ទាំងជានោគន្ថៈ។ បញ្ហាវារៈទាំង៣ក្រៅនេះ បណ្ឌិតគប្បីធ្វើយ៉ាងនេះដែរ។ ក្នុងអធិបតិប្បច្ច័យក្តី ក្នុងអនន្តរប្បច្ច័យក្តី ក្នុងឧបនិស្សយប្បច្ច័យក្តី ប្រហែលគ្នានឹងអារម្មណប្បច្ច័យដែរ។ ការចែក (ឲ្យផ្សេងពីនេះទៅទៀត មិនមានទេ)។
[១៥៦] ក្នុងហេតុប្បច្ច័យ មានវារៈ៩ ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ក្នុងអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងអនន្តរប្បច្ច័យ មានវារៈ៩ ក្នុងសមនន្តរប្បច្ច័យ មានវារៈ៩ ក្នុងសហជាតប្បច្ច័យ មានវារៈ៩ ក្នុងអញ្ញមញ្ញប្បច្ច័យ មានវារៈ៩ ក្នុងនិស្សយប្បច្ច័យ មានវារៈ៩ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ៩ ក្នុងអាសេវនប្បច្ច័យ មានវារៈ៩ ក្នុងកម្មប្បច្ច័យ មានវារៈ៣ ក្នុងអាហារប្បច្ច័យ មានវារៈ៣ ក្នុងឥន្រ្ទិយប្បច្ច័យ មានវារៈ៣ ក្នុងឈានប្បច្ច័យ មានវារៈ៣ ក្នុងមគ្គប្បច្ច័យ មានវារៈ៩ ក្នុងសម្បយុត្តប្បច្ច័យ មានវារៈ៩ ក្នុងអត្ថិប្បច្ច័យ មានវារៈ៩ ក្នុងនត្ថិប្បច្ច័យ មានវារៈ៩ ក្នុងវិគតប្បច្ច័យ មានវារៈ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ៩។
ID: 637830592241585226
ទៅកាន់ទំព័រ៖