ព្រះត្រៃបិដក ភាគ ១០១
អរូបៈ ក៏មានបច្ច័យដែរ។ (បញ្ហាវារៈ) បីៗ នៃបច្ច័យមួយៗ បណ្ឌិតត្រូវធ្វើផងចុះ។ អារម្មណប្បច្ច័យក្តី សហជាតប្បច្ច័យក្តី ឧបនិស្សយប្បច្ច័យក្តី បណ្ឌិតត្រូវបង្វិលក្នុងវារៈទាំង៩ផងចុះ។ បច្ច័យទាំងអស់ បណ្ឌិតត្រូវធ្វើក្នុងបញ្ហាវារៈយ៉ាងនេះផងចុះ។
ចប់ គន្ថគន្ថសម្បយុត្តទុកៈ។
គន្ថវិប្បយុត្តគន្ថនិយទុកៈ
បដិច្ចវារៈ
[១៥៧] គន្ថវិប្បយុត្តធម៌ (ធម៌ដែលប្រាសចាកគន្ថៈ) និងគន្ថនិយធម៌ (ធម៌ដែលគួរដល់គន្ថៈ) អាស្រ័យនូវគន្ថវិប្បយុត្តធម៌ និងគន្ថនិយធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ផង ចិត្តសមុដ្ឋានរូបផង អាស្រ័យនូវខន្ធ១ ដែលជាគន្ថវិប្បយុត្ត និងជាគន្ថនិយៈ នូវខន្ធ២ …ក្នុងបដិសន្ធិក្ខណៈ មហាភូត១…។បេ។ លោកិយទុកៈ ក្នុងចូឡន្តរទុកៈ យ៉ាងណា បណ្ឌិតត្រូវឲ្យពិស្តារ យ៉ាងនោះចុះ មិនមានការធ្វើឲ្យផ្សេងៗគ្នាទេ។
ចប់ គន្ថវិប្បយុត្តគន្ថនិយទុកៈ។
ឱឃយោគគោច្ឆកទុកៈ
បដិច្ចវារៈ
[១៥៨] អាស្រ័យនូវឱឃធម៌ …យោគធម៌ អាស្រ័យ
ID: 637830612800670740
ទៅកាន់ទំព័រ៖