ព្រះត្រៃបិដក ភាគ ១០១

ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង ចិត្តសមុដ្ឋាន​រូប​ផង អាស្រ័យ​នូវ​ពួក​នី​វរ​ណៈ។ នីវរណធម៌​ក្តី នោ​នីវរណធម៌​ក្តី អាស្រ័យ​នូវ​នីវរណធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ថីនមិទ្ធ​នី​វរ​ណៈ​ផង ឧទ្ធច្ច​នី​វរ​ណៈ​ផង អវិជ្ជា​នី​វរ​ណៈ​ផង ពួក​សម្បយុត្ត​កក្ខន្ធ​ផង ចិត្តសមុដ្ឋាន​រូប​ផង អាស្រ័យ​នូវ​កា​មច្ឆ​ន្ទ​នី​វរ​ណៈ បណ្ឌិត​ត្រូវ​ធ្វើឲ្យ​ជា​ចក្កៈ​ផង​ចុះ។ នោ​នីវរណធម៌ អា​ស្រ័យ​នូវ​នោ​នីវរណធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ និង​ចិត្តសមុដ្ឋាន​រូប អា​ស្រ័យ​នូវ​នោ​នី​វរ​ណក្ខន្ធ១ បដិសន្ធិ។ នីវរណធម៌ អា​ស្រ័យ​នូវ​នោ​នីវរណធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ពួក​នី​វរ​ណៈ អាស្រ័យ​នូវ​ពួក​នោ​នី​វរ​ណក្ខន្ធ។ នីវរណធម៌​ក្តី នោ​នីវរណធម៌​ក្តី អា​ស្រ័យ​នូវ​នោ​នីវរណធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ផង ពួក​នី​វរ​ណៈ​ផង ចិត្តសមុដ្ឋាន​រូប​ផង អា​ស្រ័យ​នូវ​នោ​នី​វរ​ណក្ខន្ធ១ នូវ​ខន្ធ២…។ នីវរណធម៌ អាស្រ័យ​នូវ​នីវរណធម៌​ផង នូវ​នោ​នីវរណធម៌​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ថីនមិទ្ធ​នី​វរ​ណៈ ឧទ្ធច្ច​នី​វរ​ណៈ និង​អវិជ្ជា​នី​វរ​ណៈ អាស្រ័យ​នូវ​កា​មច្ឆ​ន្ទ​នី​វរ​ណៈ​ផង នូវ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង (បណ្ឌិត​ត្រូវ​ធ្វើ) ឲ្យ​ជា​ចក្កៈ​ផង​ចុះ។ នោ​នីវរណធម៌ អាស្រ័យ​នូវ​នីវរណធម៌​ផង នូវ​នោ​នីវរណធម៌​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ
ថយ | ទំព័រទី ១៥៣ | បន្ទាប់
ID: 637830613253671972
ទៅកាន់ទំព័រ៖