ព្រះត្រៃបិដក ភាគ ១០១
គឺខន្ធ៣ផង ចិត្តសមុដ្ឋានរូបផង អាស្រ័យនូវនោនីវរណក្ខន្ធ១ផង នូវនីវរណៈផង នូវខន្ធ២…។ នីវរណធម៌ក្តី នោនីវរណធម៌ក្តី អាស្រ័យនូវនីវរណធម៌ផង នូវនោនីវរណធម៌ផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ ថីនមិទ្ធនីវរណៈ ឧទ្ធច្ចនីវរណៈ និងអវិជ្ជានីវរណៈ អាស្រ័យនូវនោនីវរណក្ខន្ធ១ផង នូវកាមច្ឆន្ទនីវរណៈផង នូវខន្ធ២… (បណ្ឌិតត្រូវធ្វើ) ឲ្យជាចក្កៈផងចុះ។ សេចក្តីបំប្រួញ។
[១៦០] ក្នុងហេតុប្បច្ច័យ មានវារៈ៩ ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ក្នុងអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងអនន្តរប្បច្ច័យ មានវារៈ៩ ក្នុងសមនន្តរប្បច្ច័យ មានវារៈ៩ ក្នុងបច្ច័យទាំងអស់សុទ្ធតែមានវារៈ៩ ក្នុងវិបាកប្បច្ច័យ មានវារៈ១ ក្នុងអាហារប្បច្ច័យ មានវារៈ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ៩។
[១៦១] នីវរណធម៌ អាស្រ័យនូវនីវរណធម៌ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺអវិជ្ជានីវរណៈ អាស្រ័យនូវវិចិកិច្ឆានីវរណៈ អវិជ្ជានីវរណៈ អាស្រ័យនូវឧទ្ធច្ចនីវរណៈ។ នោនីវរណធម៌ អាស្រ័យនូវនោនីវរណធម៌ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺខន្ធ៣ផង ចិត្តសមុដ្ឋានរូបផង អាស្រ័យនូវនោនីវរណក្ខន្ធ១ ជាអហេតុកៈ នូវខន្ធ២ …តាំងពីអហេតុកប្បដិសន្ធិ រហូតដល់ពួកអសញ្ញសត្វ។ នីវរណធម៌ អាស្រ័យនូវនោនីវរណធម៌ ទើបកើតឡើង
ID: 637830613499376417
ទៅកាន់ទំព័រ៖