ព្រះត្រៃបិដក ភាគ ១០១
ព្រោះនហេតុប្បច្ច័យ គឺអវិជ្ជានីវរណៈ អាស្រ័យនូវពួកខន្ធ ដែលប្រកបដោយវិចិកិច្ឆា ប្រកបដោយឧទ្ធច្ចៈ។ នីវរណធម៌ អាស្រ័យនូវនីវរណធម៌ផង នូវនោនីវរណធម៌ផង ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺអវិជ្ជានីវរណៈ អាស្រ័យនូវវិចិកិច្ឆានីវរណៈផង នូវពួកសម្បយុត្តកក្ខន្ធផង អវិជ្ជានីវរណៈ អាស្រ័យនូវឧទ្ធច្ចនីវរណៈផង នូវពួកសម្បយុត្តកក្ខន្ធផង។
[១៦២] នោនីវរណធម៌ អាស្រ័យនូវនីវរណធម៌ ទើបកើតឡើង ព្រោះនអារម្មណប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យនូវពួកនីវរណៈ។ នោនីវរណធម៌ អាស្រ័យនូវនោនីវរណធម៌ ទើបកើតឡើង ព្រោះនអារម្មណប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យនូវពួកនោនីវរណក្ខន្ធ រហូតដល់ពួកអសញ្ញសត្វ។ នោនីវរណធម៌ អាស្រ័យនូវនីវរណធម៌ផង នូវនោនីវរណធម៌ផង ទើបកើតឡើង ព្រោះនអារម្មណប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យនូវពួកនីវរណៈផង នូវពួកសម្បយុត្តកក្ខន្ធផង។ សេចក្តីបំប្រួញ។ ព្រោះនអធិបតិប្បច្ច័យ ព្រោះនអនន្តរប្បច្ច័យ ព្រោះនសមនន្តរប្បច្ច័យ ព្រោះនអញ្ញមញ្ញប្បច្ច័យ ព្រោះនឧបនិស្សយប្បច្ច័យ។
ID: 637830613725305966
ទៅកាន់ទំព័រ៖