ព្រះត្រៃបិដក ភាគ ១០១
[១៦៣] នីវរណធម៌ អាស្រ័យនូវនីវរណធម៌ ទើបកើតឡើង ព្រោះនបុរេជាតប្បច្ច័យ គឺថីនមិទ្ធនីវរណៈ ឧទ្ធច្ចនីវរណៈ និវអវិជ្ជានីវរណៈ អាស្រ័យនូវកាមច្ឆន្ទនីវរណៈ ក្នុងអរូប ឧទ្ធច្ចនីវរណៈ និងអវិជ្ជានីវរណៈ អាស្រ័យនូវកាមច្ឆន្ទនីវរណៈ ក្នុងអរូប ឧទ្ធច្ចនីវរណៈ និងអវិជ្ជានីវរណៈ អាស្រ័យនូវវិចិកិច្ឆានីវរណៈ ក្នុងអរូប អវិជ្ជានីវរណៈ អាស្រ័យនូវឧទ្ធច្ចនីវរណៈ ក្នុងអរូប។ នោនីវរណធម៌ អាស្រ័យនូវនីវរណធម៌ ទើបកើតឡើង ព្រោះនបុរេជាតប្បច្ច័យ គឺពួកសម្បយុត្តកក្ខន្ធ អាស្រ័យនូវពួកនីវរណៈ ចិត្តសមុដ្ឋានរូប អាស្រ័យនូវពួកនីវរណៈ ក្នុងអរូប។ បញ្ហាដ៏សេសសល់ទាំងអស់ បណ្ឌិតត្រូវឲ្យពិស្តារផងចុះ អរូបទី១ បណ្ឌិតត្រូវធ្វើ (ឲ្យដូចគ្នាផងចុះ) រូប បណ្ឌិតកាន់យក ដូចជាបទខាងក្រោយ។ នីវរណធម៌ អាស្រ័យនូវនីវរណធម៌ផង នូវនោនីវរណធម៌ផង ទើបកើតឡើង ព្រោះនបុរេជាតប្បច្ច័យ គឺថីនមិទ្ធនីវរណៈ ឧទ្ធច្ចនីវរណៈ អាស្រ័យនូវពួកនោនីវរណក្ខន្ធផង នូវកាមច្ឆន្ទនីវរណៈផង ក្នុងអរូប (បណ្ឌិតត្រូវធ្វើឲ្យ) ជាចក្កៈផងចុះ។ នោនីវរណធម៌ អាស្រ័យនូវនីវរណធម៌ផង នូវនោនីវរណធម៌ផង ទើបកើតឡើង ព្រោះនបុរេជាតប្បច្ច័យ គឺខន្ធ៣ អាស្រ័យនូវនោនីវរណក្ខន្ធ១ផង នូវពួកនីវរណៈផង ក្នុងអរូប
ID: 637830613924344791
ទៅកាន់ទំព័រ៖