ព្រះត្រៃបិដក ភាគ ១០១
នូវខន្ធ២ …ចិត្តសមុដ្ឋានរូប អាស្រ័យនូវពួកនីវរណៈផង នូវពួកសម្បយុត្តកក្ខន្ធផង ចិត្តសមុដ្ឋានរូប អាស្រ័យនូវពួកនីវរណៈផង នូវពួកមហាភូតផង។ នីវរណធម៌ក្តី នោនីវរណធម៌ក្តី អាស្រ័យនូវនីវរណធម៌ផង នូវនោនីវរណធម៌ផង ទើបកើតឡើង ព្រោះនបុរេជាតប្បច្ច័យ គឺខន្ធ៣ ថីនមិទ្ធនីវរណៈ ឧទ្ធច្ចនីវរណៈ និងអវិជ្ជានីវរណៈ អាស្រ័យនូវនោនីវរណក្ខន្ធ១ផង នូវកាមច្ឆន្ទនីវរណៈផង ក្នុងអរូប (បណ្ឌិតត្រូវធ្វើ) ឲ្យជាចក្កៈផងចុះ។ សេចក្តីបំប្រួញ។
[១៦៤] ក្នុងនហេតុប្បច្ច័យ មានវារៈ៤ ក្នុងនអារម្មណប្បច្ច័យ មានវារៈ៣ ក្នុងនអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងនអនន្តរប្បច្ច័យ មានវារៈ៣ ក្នុងនសមនន្តរប្បច្ច័យ មានវារៈ៣ ក្នុងនអញ្ញមញ្ញប្បច្ច័យ មានវារៈ៣ ក្នុងនឧបនិស្សយប្បច្ច័យ មានវារៈ៣ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ៩ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ៩ ក្នុងនអាសេវនប្បច្ច័យ មានវារៈ៩ ក្នុងនកម្មប្បច្ច័យ មានវារៈ៣ ក្នុងនវិបាកប្បច្ច័យ មានវារៈ៩ ក្នុងនអាហារប្បច្ច័យ មានវារៈ១ ក្នុងនឥន្រ្ទិយប្បច្ច័យ មានវារៈ១ ក្នុងនឈានប្បច្ច័យ មានវារៈ១ ក្នុងនមគ្គប្បច្ច័យ មានវារៈ១ ក្នុងនសម្បយុត្តប្បច្ច័យ មានវារៈ៣ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ៩ ក្នុងនោនត្ថិប្បច្ច័យ មានវារៈ៣ ក្នុងនោវិគតប្បច្ច័យ មានវារៈ៣។
[១៦៥] ក្នុងនអារម្មណប្បច្ច័យ មានវារៈ៣ ព្រោះហេតុប្បច្ច័យ …ក្នុងនអធិបតិប្បច្ច័យ មានវារៈ៩។ សេចក្តីបំប្រួញ។
ID: 637830614187878213
ទៅកាន់ទំព័រ៖