ព្រះត្រៃបិដក ភាគ ១០១

 [១៦៦] ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៤ ព្រោះ​នហេតុ​ប្ប​ច្ច័​យ …ក្នុង​មគ្គ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៤។
ឯសហជាត​វារៈ បណ្ឌិត​ត្រូវ​ធ្វើឲ្យ​ពិស្តារ​យ៉ាងនេះ​ផង​ចុះ។

បច្ចយ​វារៈ


 [១៦៧] នីវរណធម៌ ពឹងផ្អែក​នឹង​នីវរណធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​មាន​វារៈ៣។ នោ​នីវរណធម៌ ពឹង​ផ្អែក​នឹងនោ​នីវរណធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ផង ចិត្តសមុដ្ឋាន​រូប​ផង ពឹង​ផ្អែក​នឹងនោ​នី​វរ​ណក្ខន្ធ១ រហូតដល់​ពួក​អជ្ឈត្តិក​មហាភូត ពួក​នោ​នី​វរ​ណក្ខន្ធ ពឹងផ្អែក​នឹង​វត្ថុ។ នីវរណធម៌ ពឹង​ផ្អែក​នឹងនោ​នីវរណធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ពួក​នី​វរ​ណៈ ពឹងផ្អែក​នឹង​ពួក​នោ​នី​វរ​ណក្ខន្ធ ពួក​នី​វរ​ណៈ ពឹងផ្អែក​នឹង​វត្ថុ។ នីវរណធម៌​ក្តី នោ​នីវរណធម៌​ក្តី ពឹង​ផ្អែក​នឹងនោ​នីវរណធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ផង ពួក​នី​វរ​ណៈ​ផង ចិត្តសមុដ្ឋាន​រូប​ផង ពឹង​ផ្អែក​នឹងនោ​នី​វរ​ណក្ខន្ធ១ នឹង​ខន្ធ២ …​ពួក​នី​វរ​ណៈ​ក្តី ពួក​សស​ម្ប​យុត្ត​កក្ខន្ធ​ក្តី ពឹងផ្អែក​នឹង​វត្ថុ។ នីវរណធម៌ ពឹងផ្អែក​នឹង​នីវរណធម៌​ផង នឹងនោ​នីវរណធម៌​ផង
ថយ | ទំព័រទី ១៥៨ | បន្ទាប់
ID: 637830614480402634
ទៅកាន់ទំព័រ៖