ព្រះត្រៃបិដក ភាគ ១០១
ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺថីនមិទ្ធនីវរណៈ ឧទ្ធច្ចនីវរណៈ និងអវិជ្ជានីវរណៈ ពឹងផ្អែកនឹងកាមច្ឆន្ទនីវរណៈផង នឹងពួកសម្បយុត្តកក្ខន្ធផង បណ្ឌិតត្រូវធ្វើឲ្យជាចក្កៈផងចុះ ថីនមិទ្ធនីវរណៈ និងអវិជ្ជានីវរណៈ ពឹងផ្អែកនឹងកាមច្ឆន្ទនីវរណៈផង នឹងវត្ថុផង បណ្ឌិតត្រូវធ្វើឲ្យជាចក្កៈផងចុះ។ នោនីវរណធម៌ ពឹងផ្អែកនឹងនីវរណធម៌ផង នឹងនោនីវរណធម៌ផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ផង ចិត្តសមុដ្ឋានរូបផង ពឹងផ្អែកនឹងនោនីវរណក្ខន្ធ១ផង នឹងពួកនីវរណៈផង នឹងខន្ធ២ …ពួកសម្បយុត្តកក្ខន្ធ ពឹងផ្អែកនឹងពួកនីវរណៈផង នឹងវត្ថុផង ចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងពួកនីវរណៈផង នឹងពួកសម្បយុត្តកក្ខន្ធផង ចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងពួកនីវរណៈផង នឹងពួកមហាភូតផង។ នីវរណធម៌ក្តី នោនីវរណធម៌ក្តី ពឹងផ្អែកនឹងនីវរណធម៌ផង នឹងនោនីវរណធម៌ផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ ថីនមិទ្ធនីវរណៈ ឧទ្ធច្ចនីវរណៈ និងអវិជ្ជានីវរណៈ ពឹងផ្អែកនឹងនោនីវរណក្ខន្ធ១ផង នឹងកាមច្ឆន្ទនីវរណៈផង នឹងខន្ធ២ …បណ្ឌិតត្រូវធ្វើឲ្យជាចក្កៈផងចុះ ថីនមិទ្ធនីវរណៈ ឧទ្ធច្ចនីវរណៈ អវិជ្ជានីវរណៈ និងពួកសម្បយុត្តកក្ខន្ធ ពឹងផ្អែកនឹងកាមច្ឆន្ទនីវរណៈផង នឹងវត្ថុផង បណ្ឌិតត្រូវធ្វើឲ្យជាចក្កៈផងចុះ។ សេចក្តីបំប្រួញ។
ID: 637830614675815637
ទៅកាន់ទំព័រ៖