ព្រះត្រៃបិដក ភាគ ១០១

អារម្មណ​បុរេ​ជាត គឺ (បុគ្គល) នូវ​ចក្ខុ …ត្រេកអរ រីករាយ នឹង​វត្ថុ ពួក​សញ្ញោជនៈ​ក្តី ពួក​សម្បយុត្ត​កក្ខន្ធ​ក្តី កើតឡើង ព្រោះ​ប្រារព្ធ​នូវ​វត្ថុ​នោះ។ ឯវត្ថុ​បុរេ​ជាត គឺ​វត្ថុជា​បច្ច័យ​នៃ​ពួក​សញ្ញោជនៈ​ផង នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ។
 [១៧] សញ្ញោជន​ធម៌ ជា​បច្ច័យ​នៃ​នោ​សញ្ញោជន​ធម៌ ដោយ​បច្ឆា​ជាត​ប្ប​ច្ច័​យ គឺ​មាន​វារៈ១។ នោ​សញ្ញោជន​ធម៌ ជា​បច្ច័យ​នៃ​នោ​សញ្ញោជន​ធម៌ ដោយ​បច្ឆា​ជាត​ប្ប​ច្ច័​យ។ សញ្ញោជន​ធម៌​ក្តី នោ​សញ្ញោជន​ធម៌​ក្តី ជា​បច្ច័យ​នៃ​នោ​សញ្ញោជន​ធម៌ ដោយ​បច្ឆា​ជាត​ប្ប​ច្ច័​យ។
 [១៨] សញ្ញោជន​ធម៌ ជា​បច្ច័យ​នៃ​សញ្ញោជន​ធម៌ ដោយ​អា​សេវន​ប្ប​ច្ច័​យ គឺ​មាន​វារៈ៩។
 [១៩] នោ​សញ្ញោជន​ធម៌ ជា​បច្ច័យ​នៃ​នោ​សញ្ញោជន​ធម៌ ដោយ​កម្ម​ប្ប​ច្ច័​យ គឺ​មាន​វារៈ៣។ ជា​បច្ច័យ ដោយ​វិបាក​ប្ប​ច្ច័​យ គឺ​មាន​វារៈ១។ ជា​បច្ច័យ ដោយ​អាហារ​ប្ប​ច្ច័​យ គឺ​មាន​វារៈ៣។ ជា​បច្ច័យ ដោយ​ឥន្រ្ទិយ​ប្ប​ច្ច័​យ គឺ​មាន​វារៈ៣។ ជា​បច្ច័យ ដោយ​ឈាន​ប្ប​ច្ច័​យ គឺ​មាន​វារៈ៣។ ជា​បច្ច័យ ដោយ​មគ្គ​ប្ប​ច្ច័​យ គឺ​មាន​វារៈ៩។ ជា​បច្ច័យ ដោយ​សម្បយុត្ត​ប្ប​ច្ច័​យ គឺ​មាន​វារៈ៩។
ថយ | ទំព័រទី ១៦ | បន្ទាប់
ID: 637830562243300689
ទៅកាន់ទំព័រ៖