ព្រះត្រៃបិដក ភាគ ១០១
[១៦៨] ក្នុងហេតុប្បច្ច័យ មានវារៈ៩ ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ក្នុងបច្ច័យទាំងអស់ សុទ្ធតែមានវារៈ៩ ក្នុងវិបាកប្បច្ច័យ មានវារៈ១ ក្នុងអវិគតប្បច្ច័យ មានវារៈ៩។
[១៦៩] នីវរណធម៌ ពឹងផ្អែកនឹងនីវរណធម៌ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺអវិជ្ជានីវរណៈ ពឹងផ្អែកនឹងវិចិកិច្ឆានីវរណៈ អវិជ្ជានីវរណៈ ពឹងផ្អែកនឹងឧទ្ធច្ចនីវរណៈ។ នោនីវរណធម៌ ពឹងផ្អែកនឹងនោនីវរណធម៌ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺខន្ធ៣ផង ចិត្តសមុដ្ឋានរូបផង ពឹងផ្អែកនឹងនោនីវរណក្ខន្ធ១ ជាអហេតុកៈ នឹងខន្ធ២ …រហូតដល់ពួកអសញ្ញសត្វ ពួកនោនីវរណក្ខន្ធ ជាអហេតុកៈ ពឹងផ្អែកនឹងវត្ថុ។ នីវរណធម៌ ពឹងផែ្អកនឹងនោនីវរណធម៌ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺអវិជ្ជានីវរណៈ ពឹងផ្អែកនឹងពួកខន្ធ ដែលប្រកបដោយវិចិកិច្ឆា ប្រកបដោយឧទ្ធច្ចៈ អវិជ្ជានីវរណៈ ពឹងផ្អែកនឹងវត្ថុ។ នីវរណធម៌ ពឹងផ្អែកនឹងនីវរណធម៌ផង នឹងនោនីវរណធម៌ផង ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺអវិជ្ជានីវរណៈ ពឹងផ្អែកនឹងវិចិកិច្ឆានីវរណៈផង នឹងពួកសម្បយុត្តកក្ខន្ធផង អវិជា្ជនីវរណៈ ពឹងផ្អែកនឹងឧទ្ធច្ចនីវរណៈផង នឹងពួកសម្បយុត្តកក្ខន្ធផង អវិជ្ជានីវរណៈ ពឹងផ្អែកនឹងវិចិកិច្ឆានីវរណៈផង នឹងវត្ថុផង អវិជ្ជានីវរណៈ ពឹងផ្អែកនឹងឧទ្ធច្ចនីវរណៈផង នឹងវត្ថុផង។ សេចក្តីបំប្រួញ។
ID: 637830614946801872
ទៅកាន់ទំព័រ៖