ព្រះត្រៃបិដក ភាគ ១០១

សំសដ្ឋ​វារៈ


 [១៧៣] នីវរណធម៌ លាយឡំ​នឹង​នីវរណធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ថីនមិទ្ធ​នី​វរ​ណៈ ឧទ្ធច្ច​នី​វរ​ណៈ អវិជ្ជា​នី​វរ​ណៈ លាយឡំ​នឹង​កា​មច្ឆ​ន្ទ​នី​វរ​ណៈ បណ្ឌិត​ត្រូវ​ធ្វើឲ្យ​ជា​ចក្កៈ​ផង​ចុះ នី​វរ​ណៈ​ទាំងអស់ បណ្ឌិត​ត្រូវឲ្យ​ពិស្តារ​ផង​ចុះ។
 [១៧៤] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​បច្ច័យ​ទាំងអស់ សុទ្ធតែ​មាន​វារៈ៩ ក្នុង​វិបាក​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៩។
 [១៧៥] នីវរណធម៌ លាយឡំ​នឹង​នីវរណធម៌ ទើប​កើតឡើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ គឺ​អវិជ្ជា​នី​វរ​ណៈ លាយឡំ​នឹង​វិចិកិច្ឆា​នី​វរ​ណៈ អវិជ្ជា​នី​វរ​ណៈ លាយឡំ​នឹង​ឧទ្ធច្ច​នី​វរ​ណៈ។ សេចក្តី​បំប្រួញ។
 [១៧៦] ក្នុង​នហេតុ​ប្ប​ច្ច័​យ មាន​វារៈ៤ ក្នុង​នអធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​នបុ​រេ​ជាត​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​នប​ច្ឆា​ជាត​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​នអា​សេវន​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​នក​ម្ម​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​នវិ​បា​កប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​នឈាន​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​នមគ្គ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​នវិ​ប្ប​យុត្ត​ប្ប​ច្ច័​យ មាន​វារៈ៩។
ការរាប់​ពីរ​យ៉ាង ដទៃពី​នេះ​ក្តី សម្បយុត្ត​វារៈ​ក្តី បណ្ឌិត​ត្រូវ​ធ្វើ​យ៉ាងនេះ​ផង​ចុះ។
ថយ | ទំព័រទី ១៦២ | បន្ទាប់
ID: 637830615514809899
ទៅកាន់ទំព័រ៖