ព្រះត្រៃបិដក ភាគ ១០១

បញ្ហា​វារៈ


 [១៧៧] នីវរណធម៌ ជា​បច្ច័យ​នៃ​នីវរណធម៌ ដោយហេតុ​ប្ប​ច្ច័​យ គឺ​ពួក​នីវរណ​ហេតុ ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កនី​វរ​ណៈ ដោយហេតុ​ប្ប​ច្ច័​យ។ នីវរណធម៌ ជា​បច្ច័យ​នៃ​នោ​នីវរណធម៌ ដោយហេតុ​ប្ប​ច្ច័​យ គឺ​ពួក​នីវរណ​ហេតុ ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង នៃ​ពួក​ចិត្តសមុដ្ឋាន​រូប​ផង ដោយហេតុ​ប្ប​ច្ច័​យ។ នីវរណធម៌ ជា​បច្ច័យ​នៃ​នីវរណធម៌​ផង នៃ​នោ​នីវរណធម៌​ផង ដោយហេតុ​ប្ប​ច្ច័​យ គឺ​ពួក​នីវរណ​ហេតុ ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង នៃ​ពួក​នី​វរ​ណៈ​ផង នៃ​ពួក​ចិត្តសមុដ្ឋាន​រូប​ផង ដោយហេតុ​ប្ប​ច្ច័​យ។ នោ​នីវរណធម៌ ជា​បច្ច័យ​នៃ​នោ​នីវរណធម៌ ដោយហេតុ​ប្ប​ច្ច័​យ គឺ​ពួក​នោ​នីវរណ​ហេតុ ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង នៃ​ចិត្តសមុដ្ឋាន​រូប​ផង ដោយហេតុ​ប្ប​ច្ច័​យ បដិសន្ធិ។
ថយ | ទំព័រទី ១៦៣ | បន្ទាប់
ID: 637830615772799468
ទៅកាន់ទំព័រ៖