ព្រះត្រៃបិដក ភាគ ១០១

 [១៧៨] នីវរណធម៌ ជា​បច្ច័យ​នៃ​នីវរណធម៌ ដោយ​អារម្មណ​ប្ប​ច្ច័​យ គឺ​ពួក​នី​វរ​ណៈ កើតឡើង ព្រោះ​ប្រារព្ធ​នូវ​ពួក​នី​វរ​ណៈ។ មូល បណ្ឌិត​គប្បី​សួរ​ផង​ចុះ ពួក​នោ​នី​វរ​ណក្ខន្ធ កើតឡើង ព្រោះ​ប្រារព្ធ​នូវ​ពួក​នី​វរ​ណៈ។ មូល បណ្ឌិត​គប្បី​សួរ​ផង​ចុះ ពួក​នី​វរ​ណៈ​ក្តី ពួក​សម្បយុត្ត​កក្ខន្ធ​ក្តី កើតឡើង ព្រោះ​ប្រារព្ធ​នូវ​ពួក​នី​វរ​ណៈ។ នោ​នីវរណធម៌ ជា​បច្ច័យ​នៃ​នោ​នីវរណធម៌ ដោយ​អារម្មណ​ប្ប​ច្ច័​យ គឺ​បុគ្គល នូវ​ទាន …នូវ​សីល …នូវ​ឧបោសថកម្ម …ពិចារណា​នូវ​កុសលកម្ម​នោះ ត្រេកអរ រីករាយ នឹង​កុសលកម្ម​នោះ ទិដ្ឋិ​កើតឡើង ទោមនស្ស​កើតឡើង ព្រោះ​ប្រារព្ធ​នូវ​កុសលកម្ម​នោះ ដែល​ខ្លួន​សន្សំ​ហើយ ក្នុង​កាលមុន …បុគ្គល​ចេញ​អំពី​ឈាន នូវ​ឈាន …​ពួក​ព្រះ​អរិយៈ ចេញ​អំពី​មគ្គ នូវ​មគ្គ …នូវ​ផល …នូវ​និព្វាន …និព្វាន ជា​បច្ច័យ​នៃ​គោត្រភូ វោ​ទានៈ មគ្គ ផល និង​អា​វជ្ជ​នៈ ដោយ​អារម្មណ​ប្ប​ច្ច័​យ ពួក​ព្រះ​អវិយៈ ពិចារណា​នូវ​ពួក​នោ​នី​វរ​ណក្កិ​លេល ដែល​ខ្លួន​លះបង់​ហើយ នូវ​ពួក​កិលេស ដែល​ខ្លួន​សង្កត់សង្កិន​ហើយ … (នូវ​កង​អំពើ) ដែល​ខ្លួន​សន្សំ​ហើយ ក្នុង​កាលមុន …នូវ​ចក្ខុ …នូវ​វត្ថុ នូវ​ពួក​នោ​នី​វរ​ណក្ខន្ធ ថា​មិន​ទៀង …ទោមនស្ស​កើតឡើង
ថយ | ទំព័រទី ១៦៤ | បន្ទាប់
ID: 637830615957462867
ទៅកាន់ទំព័រ៖