ព្រះត្រៃបិដក ភាគ ១០១

បុគ្គល​ឃើញ​នូវ​រូប ដោយ​ទិព្វចក្ខុ ឮនូវ​សំឡេង ដោយ​ទិព្វសោត​ធាតុ ដឹង​នូវ​ចិត្ត​នៃ​បុគ្គល អ្នក​ប្រកប​ដោយ​នោ​នីវរណ​ចិត្ត ដោយ​ចេ​តោ​បរិ​យញ្ញា​ណ អាកាសានញ្ចាយតនៈ (ជា​បច្ច័យ) នៃ​វិ​ញ្ញាណ​ញ្ចា​យតនៈ អា​កិ​ញ្ចញ្ញា​យតនៈ (ជា​បច្ច័យ) នៃ​នេវ​សញ្ញា​នា​សញ្ញា​យតនៈ រូបាយតនៈ (ជា​បច្ច័យ) នៃ​ចក្ខុវិញ្ញាណ ផោដ្ឋព្វា​យតនៈ (ជា​បច្ច័យ) នៃ​កាយវិញ្ញាណ ពួក​នោ​នី​វរ​ណក្ខន្ធ ជា​បច្ច័យ​នៃ​កិរិយា​ពិចារណា នូវ​ឥទ្ធិ​វិធ​ញ្ញាណ ចេ​តោ​បរិ​យញ្ញា​ណ បុព្វេ​និ​វា​សានុ​ស្ស​តិញ្ញាណ យថា​កម្មុ​បគញ្ញាណ និង​អនាគ​តំសញ្ញាណ ដោយ​អារម្មណ​ប្ប​ច្ច័​យ។ នោ​នីវរណធម៌ ជា​បច្ច័យ​នៃ​នីវរណធម៌ ដោយ​អារម្មណ​ប្ប​ច្ច័​យ គឺ​នូវ​ទាន …នូវ​សីល …នូវ​ឧបោសថកម្ម … (នូវ​ពួក​អំពើ) ដែល​ខ្លួន​សន្សំ​ហើយ ក្នុង​កាលមុន …នូវ​ឈាន …នូវ​ចក្ខុ …នូវ​វត្ថុ …នូវ​ពួក​នោ​នី​វរ​ណក្ខន្ធ ត្រេកអរ រីករាយ រាគៈ​កើតឡើង ទិដ្ឋិ …វិចិកិច្ឆា …ឧទ្ធច្ចៈ …ទោមនស្ស​កើតឡើង ព្រោះ​ប្រារព្ធ​នូវ​ហេតុ​នោះ។ នោ​នីវរណធម៌ ជា​បច្ច័យ​នៃ​នីវរណធម៌​ផង នៃ​នោ​នីវរណធម៌​ផង ដោយ​អារម្មណ​ប្ប​ច្ច័​យ គឺ​នូវ​ទាន …នូវ​សីល …នូវ​ឧបោសថកម្ម … (នូវ​ពួក​អំពី) ដែល​ខ្លួន​សន្សំ​ហើយ ក្នុង​កាលមុន …អំពី​ឈាន …
ថយ | ទំព័រទី ១៦៥ | បន្ទាប់
ID: 637830616145286314
ទៅកាន់ទំព័រ៖