ព្រះត្រៃបិដក ភាគ ១០១
នូវចក្ខុ …នូវវត្ថុ …នូវនោនីវរណក្ខន្ធ ត្រេតអរ រីករាយ ពួកនីវរណៈផង ពួកសម្បយុត្តកក្ខន្ធផង កើតឡើង ព្រោះប្រារព្ធនូវហេតុនោះ។ នីវរណធម៌ក្តី នោនីវរណធម៌ក្តី ជាបច្ច័យនៃនីវរណធម៌ ដោយអារម្មណប្បច្ច័យ គឺវារៈ៣ បណ្ឌិតគប្បីប្រារព្ធធ្វើផងចុះ។
[១៧៩] នីវរណធម៌ ជាបច្ច័យនៃនីវរណធម៌ ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ គឺពួកនីវរណៈ កើតឡើង ព្រោះធ្វើនូវពួកនីវរណៈ ឲ្យជាទីគោរព។ វារៈទាំង៣ ប្រហែលគ្នានឹងអារម្មណប្បច្ច័យដែរ។ នោនីវរណធម៌ ជាបច្ច័យនៃនោនីវរណធម៌ ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ និងសហជាតាធិបតិ។ អារម្មណាធិបតិ គឺបុគ្គល នូវទាន …នូវសីល …ធ្វើនូវឧបោសថកម្ម ហើយធ្វើនូវអំពើនោះ ឲ្យជាទីគោរព ហើយពិចារណា ត្រេកអរ រីករាយ រាគៈកើតឡើង ទិដ្ឋិកើតឡើង ព្រោះធ្វើនូវអំពើនោះឲ្យជាទីគោរព នូវពួកអំពើ ដែលខ្លួនសន្សំហើយ ក្នុងកាលមុន …អំពីឈាន …ពួកព្រះអរិយៈចេញអំពីមគ្គ នូវមគ្គ …នូវផល …នូវនិព្វាន …និព្វាន ជាបច្ច័យនៃគោត្រភូ វោទានៈ មគ្គ និងផល ដោយអធិបតិប្បច្ច័យ នូវចក្ខុ …នូវវត្ថុ …ត្រេកអរ រីករាយ ព្រោះធ្វើនូវពួកនោនីវរណក្ខន្ធ ឲ្យជាទីគោរព រាគៈកើតឡើង ទិដ្ឋិកើតឡើង ព្រោះធ្វើនូវហេតុនោះ ឲ្យជាទីគោរព។
ID: 637830616362719631
ទៅកាន់ទំព័រ៖