ព្រះត្រៃបិដក ភាគ ១០១
ឯសហជាតាធិបតិ គឺនោនីវរណាធិបតិ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយអធិបតិប្បច្ច័យ។ នោនីវរណធម៌ ជាបច្ច័យនៃនីវរណធម៌ ដោយអធិបតិប្បច្ច័យ បានដល់ អារម្មណាធិបតិ និងសហជាតាធិបតិ។ អារម្មណាធិបតិ គឺនូវទាន …នូវសីល …នូវឧបោសថកម្ម …ក្នុងកាលមុន …អំពីឈាន …នូវចក្ខុ …នូវវត្ថុ …ត្រេកអរ រីករាយ ព្រោះធ្វើនូវពួកនោនីវរណក្ខន្ធ ឲ្យជាទីគោរព រាគៈកើតឡើង ទិដ្ឋិកើតឡើង ព្រោះធ្វើនូវហេតុនោះ ឲ្យជាទីគោរព។ ឯសហជាតាធិបតិ គឺនោនីវរណាធិបតិ ជាបច្ច័យនៃពួកសម្បយុត្តកនីវរណៈ ដោយអធិបតិប្បច្ច័យ។ នោនីវរណធម៌ ជាបច្ច័យនៃនីវរណធម៌ផង នៃនោនីវរណធម៌ផង ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ និងសហជាតាធិបតិ។ អារម្មណាធិបតិ គឺនូវទាន …នូវសីល …នូវឧបោសថកម្ម …ក្នុងកាលមុន …អំពីឈាន …នូវចក្ខុ …នូវវត្ថុ …បុគ្គលត្រេកអរ រីករាយ ព្រោះធ្វើនូវពួកនោនីវរណក្ខន្ធ ឲ្យជាទីគោរព ពួកនីវរណៈក្តី ពួកសម្បយុត្តកក្ខន្ធក្តី កើតឡើង ព្រោះធ្វើនូវហេតុនោះ ឲ្យជាទីគោរព។ ឯសហជាតាធិបតិ គឺនោនីវរណាធិបតិ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកនីវរណៈផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយអធិបតិប្បច្ច័យ។
ID: 637830616538303305
ទៅកាន់ទំព័រ៖